ព័ត៌មានជាតិ

អបអសាទរ មិទ្ទីញខួបអនុស្សាវរីយ៍ លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ:នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ បានប្រារព្ធមិទ្ទីញ(២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣)គម្រប់ខួបលើកទី៤៥ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ជាថ្ងៃប្រវត្តិសាស្ត្រដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ បនប្រល័យពូជសាសន៍ប៉ុលពត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីខួបអនុស្សាវរយ៍លើកទី៧០ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បង្កក្ដីសោមនស្សរីករាយជូនប្រជាជនកម្ពុជាទូទាំងប្រទេស។ទន្ទឹមនេះ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដំណើរការមហាសន្និបាតលើកទី៦ ដែលមានចក្ខុវិស័យវែងឆ្ងាយគ្រប់ ជ្រុងជ្រោយ ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជា បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ដើម្បីក្លាយទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button