ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំងព្រះចៅអធិការ ​និងសម្ពោធឆ្លងសមិទ្ធផលនា​នាក្នុងវត្ត ជ្រាប់ចាស់ ស្រុក​ព្រះនេត្រ​ព្រះ

ខេត្តបន្ទាយមានជ័យ៖ព្រះឧត្ដមសិលញ្ញាណ​ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និង​ជាព្រះ​មេគណ​ខេត្តបន្ទាយមានជ័យ បាននិមន្ត​ជាអធិបតីភា​ពក្នុងពិធីប្រកាសតែងតាំង ព្រះគ្រូចៅ​អធិ​ការវត្ត ​និងសម្ពោធឆ្លងសមិទ្ធផល​នានាក្នុងវត្ត សុវណ្ណ បព្វតាវនារាម ប្រាសាទជ្រាប់​ចាស់ ឃុំជប់វ៉ារី ស្រុក​ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២។

 

បើតាម​សេចក្ដីសម្រេចតែ​ងតាំង​ព្រះគ្រូចៅអធិ​ការវត្តប្រាសា​ទជ្រាប់ចា​ស់ ព្រះនាមព្រះភិក្ខុ ធំ ឈាត ឲ្យ​ឡើង​ជាព្រះ​គ្រូចៅអ​ធិការពេញសិទ្ធិ ដើម្បីគ្រប់​គ្រងដឹក​នាំព្រះសង្ឃ អាចារ្យ គ​ណៈ​គណៈកម្មការ និងដោះស្រាយ​រំម្ងាប់អធិករណ៍ សហការគ្រប់គ្រង​ ករុភ័ណសង្ឃ ដីធ្លី អប់រំសា​សនិក​ជនឲ្យរៀន​សូត្របដិ​បត្តិធម៌ វិន័យមានបីដ​កជាគោល។

 

លោកស្រី យិន ​គឹមយៀង អនុប្រធាន​មន្ទីរធម្មការ​និងសាសនាខេត្ត និងជាព្រះឧត្ដមសិលញ្ញាណ ធុល ​សុធា ព្រះមេគណខេត្តបា​នមានប្រសាសន៍ និងសង្ឃដីកាថា ការរីកចម្រើ​ន​នៃវិស័យព្រះ​ពុទ្ធសាសនានា​បច្ចុប្បន្ននេះ គឺដោយសា​រប្រទេសជាតិមានសុខសន្តិភាព​ពេញលេញ ក្រោម​ការដឹក​នាំ​ដ៏​ត្រឹមត្រូវប្រក​បដោ​យភាពឈ្លាសវៃ របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវតែបា​នរក្សានៃសុខសន្តិភាព និងការអភិវឌ្ឍន៍ តាមការ​អនុវត្តនូ​វយុទ្ធសាស្ត្រចតុកោ​ណដំណាក់កាលទី៤​ ដើម្បីបង្ខិតសេ​វាសាធារ​ណៈឲ្យ​នៅកៀកប្រជា​ពលរដ្ឋ ព្រមទាំង​បានធ្វើឲ្យសេវាសា​ធារណៈកាន់តែមានគុណភាព តម្លាភាព ប្រសិទ្ធភាពខ្ពស់ ស្រប​តាមកម្មវិធីកំណែទម្រង់ ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាល។

 

ព្រះមេគណខេត្តមានសង្ឃដីកាបន្តថា ការប្រគល់ភា​រកិច្ចជាថ្នាក់ដឹកនាំនាថ្ងៃនេះ គឺដោយពិ​និត្យ​មើល​ឃើញពីភាពចំណេះដឹ​ង អត្តចរិក អាកប្បកិរិយា សុភាពរាបសារអាច​ធ្វើការដឹក​នាំគ្រប់គ្រង​វត្តអារាមទាំងមូល និងមានទំនុកចិត្ត ជំនឿពីប​ណ្ដាប្រជាពុទ្ធបរិស័ទជិតឆ្ងាយមានការគាំទ្រ ដើម្បី​គ្រប់​គ្រងទទួលខុសត្រូវ នូវបញ្ហាទាំង​ឡាយទាំងពួងដែលកើតមានឡើង ហើយការដឹ​កនាំគឺ​ប្រកបដោ​យសមធម៌ ប្រសិទ្ធភាព នឹងត្រូវប្រកា​ន់យកព្រះពុទ្ធឱវាទ ដែលមានព្រះត្រៃបិដក និងគម្ពីរ​វិន័យសា​សនាជាគោល ធ្វើជា​ប្រទីបបំភ្លឺផ្លូវ សម្រាប់អ​ប់រំចរិយាធ​ម៌ ជម្រះចោលនូវគំនុំ ការច្រ​ណែន​និន្ទាឈ្នា​នីស ប្រកបដោយអហិង្សា។ចុងក្រោយគណៈអធិបតីក៏បាននិមន្តនិងអញ្ជើញ ស្រោចស្រព​សុគន្ធាវារី ប្រគេ​នព្រះភិក្ខុ ធំ ឈាត ជាកិច្ចបញ្ចប់នៃពិធី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!