លួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន កិនថ្មHTTK ត្រូវមេការចាប់ប្រគល់ឲ្យនគរបាលស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ករណីលួចខ្សែភ្លេីងនៅក្រុមហ៊ុន កិនថ្មHTTK ត្រូវបានមេការគ្រប់គ្រងការដ្ឋានកិនថ្មឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច កាលពីថៃ្ង២៧ វិច្ឆិកា ២០២៣ ស្ថិតនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ អឿន ចិត្រា ភេទប្រុ ស អាយុ៣០ឆ្នាំ នៅភូមិសំរោងទងកណ្តាល ឃុំសំរោងទង ស្រុកសំរោងទង។ក្រោយសមត្ថកិច្ចសាកសួរ ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ប៉ុន្ដែលួចជាមួយឈ្មោះ ស ដ ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន) តាមការបញ្ជាក់គឺក្រុមចោរបានលួចជាញឹកញាប់ស្ទេីរាប់លែងចាំ..។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកប៊ិត ពណ៍ស.ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ1Y.2149 , កន្ត្រៃ១ , កូនកាំបិត១ ខ្សែភ្លើងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕