ព័ត៌មានជាតិ

ចាស់ជ​រាគ្មាន​ទីពឹង​ក្នុងខេត្តប៉ៃលិនចំនួន៦៦​នាក់ ទទួល​បានអំណោយដ៏ថ្លៃថ្លា​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត តាមរយៈមូល​និធិចាស់ជរា​ខេត្តប៉ៃ​លិន

ខេត្តប៉ៃលិន៖ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាង​រាស្ត្រមណ្ឌលប៉ៃលិន លោក​ជំទាវ ពៅ សុខ ក្នុង​នាម​លោកជំទាវ បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិន អម​ដំណើរដោយក្រុមការងារ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០​២២ បានអញ្ជើញជួប​សំណេះសំណាលសួរសុខ​ទុក្ខលោកតា លោកយាយ​ចាស់ជរាគ្មានទីពឹង និងមា​នជីវភាពខ្វះខាត ដែលមក​ទទួលអំណោ​យដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិ​ត្តិព្រឹទ្ធប​ណ្ឌិត និងប្រាក់ឧបត្ថម្ភប្រចាំ​ខែកញ្ញា ឆ្នាំ២០២២ ពីក្រុមការងារ​របស់មូលនិធិ។

នាឱកាសនោះឯកឧត្តម សៅ សារ៉ាត់ បាននាំបណ្តាំផ្ញើសា​កសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ជូនដ​ល់លោកយាយ លោ​កតាចាស់ជរាទាំង​អស់ ​ដែលជានិច្ចកាលឯកឧត្តម តែងតែគិត​គូរពីសុខ​ទុក្ខរបស់ប្រជា​ពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ពិសេសស​ម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិ​តគូរសុខទុក្ខជាប់​ជានិច្ចរបស់ប្រ​ជាពលរដ្ឋទូទៅ ដោយមិន​អោយប្រជាពលរដ្ឋណា​ម្នាក់ដាច់បាយស្លាប់ ដោយមិន​បាននិងមិន​បានដោះ​ស្រាយឡើយ ។

ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍ថា៖ មូលនិធិនេះ បានបង្កើតឡើងក្នុ​ងគោល​បំណង​ជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មាន​ជីវភាពខ្សត់ខ្សោយ និងមានអាយុចា​ប់ពី៧​០ឆ្នាំឡើងទៅ ដែលពុំមាន​លទ្ធភាពអា​ចចេញទៅប្រ​កបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការ​ជួយលើកកំ​ពស់កម្រិតជីវភាព និង​បំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់​បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងកា​រជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ក្នុងនាមលោកជំទាវ បាន ស្រីមុំ ឯកឧ​ត្តមក៏បានអំពាវនាវ​ដល់លោកយាយ លោកតាទាំងអស់ សូ​មចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារកា​រឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយត្រូវអ​នុវត្តន៍​តាមការណែ​នាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព​អនុវត្តន៍វិធានចាំបាច់​នានារបស់​រាជរដ្ឋាភិបាល ។

លោកយាយ លោកតា ​ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុ​ណយ៉ាង​ជ្រា​លជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់​ជរាដែលតែ​ងតែ​ជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហា​ជីវភាពប្រ​ចាំថ្ងៃបា​នធូរស្រាលមួយកម្រឹតធំផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីសម្រួលដ​ល់ការធ្វើដំណើរ​របស់លោកយាយ លោកតា​នៅតាមភូមិដាច់ស្រយាល ក្រុមការងា​រមូលនិធិត្រូវបា​នបែងចែកជា ២​ក្រុម គឺក្រុមទី១ នៅសាលា​ឃុំអូរអណ្តូង ​និងក្រុមទី២ ចុះចែកជូ​នតាមខ្នងផ្ទះចាស់ជរា ដែលមានជំ​ងឺមកមិនបាន ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់​ជរា ចំនួន៦៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០ម៉ឺនរៀល មី ត្រីខ ទឹកសណ្តែក ឃីត(មុង ភួយ ក្រមា សារ៉ុង) និងជែលលាងដៃផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!