ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវរន្ទះបាញ់ បណ្ដាលឲ្យរងរបួសធ្ងន់ ខណ:កំពុងដេញគោទៅឃ្វាល នៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ:ខណ:មេឃកំពុងភ្លៀងធ្លាក់ ផ្គរ រន្ទះ បុរសម្នាក់ដេញគោទៅឃ្វាលដល់ចំណុចខ្លាគ្រហ៊ឹម ស្ថិតក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានអន្ទះបាញ់បណ្ដាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង១៧និង៤០នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាម កំលាំងប៉ុស្ដិ៍ភ្នំដី សហការណ៍ជាមួយរដ្ឋបាលឃុំភ្នំដី បានចុះដល់ផ្ទះជនរងគ្រោះ នឹងបានបញ្ជូលជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកភ្នំស្រុក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្ងៀម សួប ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ បានដេញគោទៅឃ្វាលនៅចំណុចខាងលើ ក្រោយមកមានភ្លៀងធ្លាក់ ផ្គររន្ទះ ក៏ស្រាប់តែរន្ទះបាញ់ ត្រូវជនរងគ្រោះខាងលើតែម្ដង។បច្ចុប្បន្នជនរងគ្រោះកំពុងតែស្ថិតក្នុងការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button