ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

នាំកូនប្រពន្ធជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុកបាក់ជើងបែកក្បាល រងរបួសធ្ងន់ទាំងពីរនាក់ និងកូនអាយុ៣ខួបរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់ស្រមោល

បន្ទាយមានជ័យ៖ពិតជាសង្វែងណាស់ជិះម៉ូតូឌុបប្រពន្ធនិងកូនមកពីស្រុកម៉ាឡៃ ទៅលេងក្មួយនៅក្រុងប៉ោយប៉ែត ត្រូវរថយន្តបុកបាក់ជើងបែកក្បាលរងរបួសធ្ងន់ទាំងពីរនាក់ ចំណែកកូនអាយុ ៣ខួបរងរបួសស្រាល ។ក្រោយពីបង្កហេតុរថយន្តបង្កបានបើករត់គេចបាត់ស្រមោល នៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងកើតវត្តផ្សារកណ្តាល១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តធន់តូចទំនងម៉ាកកាម៉ារីឆ្លាមពណ៌ខ្មៅ មិនចាំផ្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើតបានវ៉ាជែងរថយន្ត១គ្រឿងទៀត ឆ្លងគំនូសពុះចែកទ្រូងផ្លូវទៅបុកម៉ូតូគ្រឿងម៉ាកវេវ ពាក់ផ្លាកលេខ ភ្នំពេញ1V.4922 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ដេកស្តូកស្តឹង បែកក្បាល និងបាក់ភ្លៅ ចំណែកកូនតូចអាយុ៣ខួបរងរបួសស្រាល។

អ្នកឃើញហេតុការណ៍បន្តថា ក្រោយពេលបុកភ្លាម រថយន្តបង្កខាងលើនេះខូចចង្ក្រៀងខាងមុខម្ខាង និងបានបើករត់គេចបាត់ស្រមោល ចំណែកម៉ូតូបែកម៉ាស៊ីន និងខ្ទិចផ្នែកខាងមុខ។ បើតាមការសាកសួរពីសាច់ញាតបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ ធ្វើដំណើរពីស្រុកម៉ាឡៃ មកលេងក្មួយនៅក្រុងប៉ោយប៉ែតក៏ជួបគ្រោះថ្នាក់តែម្តង។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកំពុងធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កដើម្បីអនុវត្តតាមនីតិវិធីផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button