សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំកូប ស្រុកអូជ្រៅ
![](https://www.kmctvonline.com/wp-content/uploads/2023/11/photo_2023-11-10_18-35-34-780x470.jpg)
ខេត្តបន្ទាយមានជ័យ៖ដើម្បីចូលរួមលើកកម្ពស់តម្លៃ និងសុខុមាលភាពសហគមន៍ រួមជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ មកចែកដល់បងប្អូន រដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ មេម៉ាយកូនច្រេីន ចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រចំនួន ៣៥គ្រួសាររស់នៅក្នុងឃុំកូប ស្រុកអូជ្រៅ ដោយមួយគ្រួសារទទួលបាន ២៥គីឡូក្រាម ,មីជាតិ១កេះ ,ត្រីខ១យួរ ,ទឹកដោះគោ ,ស្ករស និងថវិកាមួយចំនួន។
ឯកឧត្ដម អ៊ុំ រាត្រី ប្រធាន គណៈកម្មការកាកបាទក្រហមខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៍ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយបើមានបងប្អូនណាម្នាក់ជួបនូវទុក្ខលំបាក ទីនោះតែងមានកាកបាទក្រហម ចុះជួយជានិច្ច ។ ឯកឧត្តម អ៊ុំ រាត្រី បានធ្វេីការផ្តាំផ្ញេីរ ដល់ ពុកម៉ែ បងប្អូន ថែរក្សា បរិស្ថាន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតផងដែរ៕