ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ស​មាសភាព អនុគ​ណៈកម្មការ សាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ប៉ៃ​លិន

(ប៉ៃលិន)៖នៅសាលប្រជុំរោងកុន នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ មានប្រារព្ធពិ​ធីប្រ​កាសសមា​សភាពអនុគណៈកម្ម​ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅ​ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងកា​រពារ​ជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និង វត្តមានអញ្ជើញ​ចូលរួមពីសំ​ណាក់រដ្ឋលេ​ខាធិការ,អនុរដ្ឋលេខាធិការ,អ្នកតំណាងរាស្ត្រ,ប្រធានក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្តប៉ៃលិន ,ខេត្តបាត់ដំបង ,ខេត្តពោធិសាត់,ខេត្តបន្ទាយមានជ័យ ,មេប​ញ្ជាកា​រយោធ ភូមិភាគទី៥ មេបញ្ជាការកងពលធំ និងកងពលតូច និង ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុកចូល រួមផងដែរ ។

មានប្រសាសន៍ស្វាគមន៍អ​ធិបតីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បាន​លើ​កឡើ​ងថា ស្តូបឈ្នះ ឈ្នះនេះ ដែល​គ្រោង​សាង​សង់នេះ​ធ្វើឡើងក្នុង​គោលបំណង បង្ហាញពី វប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភា​ពឈ្លៀសវៃរបស់​ថ្នាក់ដឹក​នាំក្នុងការស្វែងរ​កសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេ​តុសន្តិ​ភាព បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត​ជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបា​នកើតចេញលើកដំបូងនោះ គឺដំ​ណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧ ទើប​មានព្រឹត្តិការណ៍ប្រវត្តិ​សាស្រ្តជាបន្តបន្ទាប់ និងជាទី កន្លែងសម្រាប់មនុស្សជំនា​ន់ក្រោយ​សិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តមានជ័យ បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

មានប្រសាសន៍ក្នុងឱ​កាសនោះសម្តេច​ពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និង វាយតម្លៃខ្ព​ស់ចំពោះ ឯកឧត្តម នាយឧត្តម សេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដែលបានខិត​ខំប្រឹង​ប្រែងយកចិត្តទុកដាក់ ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការ​ណែនាំដល់​ក្រុមការងារសា​ងសង់វិមាន ឈ្នះ ឈ្នះ សហ​ការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ​ក្នុង​ខេត្ត គឺត្រូវមានគំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍​នយោបាយឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានរំឮកឡើងវិញផងដែរ ពីព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រជាក់​ស្តែង​មួយចំ​នួន ដែលកម្ពុជា​បានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និង បង្កភាពមហន្តរាយ ភាព​ឈឺ​ចាប់ខ្លោចផ្សារបសប្រជាជន កម្ពុជាក៏ដូចខេត្តប៉ៃលិន ដែលបានប​ន្សល់ស្លាកស្នាមនៅមិនទាន់​រលុបបាត់អស់នៅ​ឡើយ ។ការបញ្ចប់ដោយជោគជ័យដោយសន្តិវិធីចំពោះសង្រ្គាម និងការបែកបាក់​ជាតិ គឺពិតជាសម្រេចបាន​មកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និង ការពង្រឹងថែម​ទៀតនូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបា​កធ្ងន់ធ្ងរ​ណាស់ទៅទៀត ។

សម្តេពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថាជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបា​នសន្តិភាពពេញលេញ ដូចសម័យ​សព្វថ្ងៃនេះទេ ជួនកា​លមាន​ការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមាន​ជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ។ នៅក្នុងដំណា​ក់កាលចុងក្រោយ គឺដោយ​សាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាន ធ្វើឱ្យប្រទេ​សកម្ពុជា​មាន​មហន្តរាយនោះ ទើប​មានព្រឹត្តិកា​រណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែល​មានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាម ស៊ីវិ​លនៅកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយគតិ បណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា សមិទ្ធផល នយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួល បានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហ​រណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែ​ក្លាយ​ជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។

ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន នេះ នឹងសាងសង់ឡើង ក្រោមការចូល​រួមពីគ្រប់មជ្ឈដ្ឋាន​ទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះ​សង្ឃ ប្រជាជន មហាជន ​បញ្ញវ័ន្ត និស្សិត សិស្ស ដោ​យមិនគិតនិន្នាការនយោបាយឡើយ ហើយសំ​ណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័​យតេជោសែន សម្រាប់​មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!