ព័ត៌មានជាតិ

វគ្គផ្សព្វផ្សាយ មេរោគអេដស៍ ជម្ងឺអេដស៏ និងគ្រឿងញៀនដល់មន្រ្តី នៃមន្ទីរសាធារណៈការ និងដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ថ្នាក់ដឹកនាំមន្ត្រីរាជការ​នៃមន្ទីរសាធារណ​ការនិងដឹកជញ្ជូន​ខេត្តបន្ទាយមាន​ជ័យ ត្រូវបា​នទទួល​ការផ្សព្វផ្សាយ ស្ដីពីមេរោគ​អេដស៍ជំងឺអេដ​ស៍ និងគ្រឿងញៀន កន្លងទៅ​ថ្មីៗនេះ ក្រោម​អធិបតី​ភាពឯកឧត្ដម សេន សុី ហ៍ត់ រដ្ឋលេ​ខាធិការ នៃក្រសួងសាធារណការ​និងដឹកជញ្ជូន​និងជាប្រធានគ​ណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀន។

លោកសុក ចាន់ថា ប្រធានមន្ទីរសា​ធារណការនិង​ដឹកជញ្ជូនខេត្ត​បានមានប្រសាសន៍ថ្លែងនូវ​អំណរ​គុណចំ​ពោះថ្នាក់ដឹកនាំក្រសួង ដែលបានឆ្លៀតពេល ដែលមាន​តម្លៃបានម​កធ្វើការអ​ប់រំផ្សព្វផ្សាយ ពីមេរោគអេដស៍ជំងឺអេដស៍និងផលប៉ះពាល់ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរបស់យើងនៅថ្ងៃនេះ ក្នុងគោ​លបំណងផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលលេខ ០១បប ដែលបាន​ដាក់ចេញនូវវិ​ធានការយ៉ា​ងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់នៅ​តាមក្រសួងស្ថាប័ន​អង្គភាពនានា ទាំង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បីបញ្ជ្រាប​កា​រយល់ដឹងឲ្យបាន​ទូលំទូលា​យ ខ្លឹម​សា​រមូលដ្ឋា​នចំ​ណេះ​ដឹង​នា​នាដ​ល់មន្ត្រី និងក្រុម​គ្រួសារ​ឲ្យមាន​ការ​កែប្រែ​អាកប្បកិរិ​យាប្រកប​ដោ​យ សីលធម៌​ គុណ​ធម៌ ក្នុង​កា​រប្រព្រឹត្ត​តែ​ទាក់​ទង​នឹង​កា​ររួមភេ​ទ ប្រកបដោ​យសុវត្ថិភាព ដែលមាន​ការប្រុងប្រយ័ត្នខ្ពស់ ព្រម​ទាំងត្រូវយ​ល់ដឹងពីផល​ប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន​ធ្វើឲ្យខូចខាតអនាគត បំផ្លាញ​នូវសេដ្ឋកិច្ច សង្គមនិ​ងក្រុមគ្រួសារ

ឯកឧត្តម សេន សុីហ៍ត់​ រដ្ឋលេខាធិការក្រសួងសាធារណការ​និងដឹកជញ្ជូនបានមានប្រ​សាសន៍ថា ទាក់ទិនទៅនឹងការឆ្លងនៃ​ជំងឺអេដស៍និងប​ញ្ហាគ្រឿងញៀន​នូវតែជាប​ញ្ហាប្រឈមគួ​រឲ្យព្រួយបារម្ភ​នៅក្នុងប្រទេ​សកម្ពុជាយើងនៅឡើយ។ឯកឧត្តមបន្តថា រដ្ឋាភិបាលបា​នសង្កេតឃើញថា គ្រោះថ្នាក់ដែល​បណ្ដាលមកពីឧក្រិដ្ឋកម្ម​គ្រឿងញៀននូវ​តែបន្តរីក​រាលដាលគួរឲ្យព្រួយ​បារម្ភទាំ​ងក្នុងតំប​ន់និងលើ​ពិភពលោករួមទាំងកម្ពុជាផង​ដែរ ដូចនីតិកា​លមុនៗដែរសម្រាប់នីតិ​កាលទី៧ នៃរដ្ឋសភា​រាជរដ្ឋាភិបាលបានបន្តចា​ត់ទុកការប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជា អាទិភាពន​យោបាយ​ដ៏សំខាន់របស់ខ្លួនឯង​កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបា​លបានប្រកា​សដាក់ចេញនូវផែ​នការស្ដីពីយុទ្ធនា​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់​លើកទី៩​ផងដែរ។ដូចនេះដើម្បីចូលរួ​មចំណែកធា​នានូវប្រសិទ្ធភាពនៃ​ការអនុវត្តយុទ្ធនា​ការប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុសច្បាប់​លើកទី៩ ដែលជាអាទិភាពនយោ​បាយដ៏សំខាន់របស់​រាជរដ្ឋាភិបាលក៏ដូ​ចជាការ លើកកម្ពស់នូវជំនឿទុក​ចិត្តប្រសិទ្ធភាពការងារនិងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័​នរដ្ឋទាំងថ្នាក់​ជាតិ ថ្នាក់ក្រោមជាតិទាំងក្នុងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលរាជរដ្ឋាភិបាល មានភាពចាំ​បាច់ក្នុងកា​រដាក់ចេញនូវវិ​ធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាតគ្រប់ក្រសួង​ស្ថាប័ននិងរដ្ឋបាលថ្នា​ក់ក្រោមជាតិត្រូវបង្កើនការត្រួតពិនិត្យ​ជាប្រចាំ ចំពោះមន្ត្រីរាជ​ការស៊ីវិលមន្ត្រីន​គរបាលជាតិនិង​យោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ស្ថិតក្រោមឱវាទរបស់ខ្លួន​ដោយការប្រើប្រាស់​គ្រឿងញៀនខុសច្បាប់ឬ​មានការពាក់ព័ន្ធនឹងគ្រឿងញៀនខុ​សច្បាប់

គ្រប់ក្រសួងស្ថាប័ននិងរដ្ឋបា​លថ្នាក់ក្រោមជាតិត្រូវចាត់វិធា​នការបញ្ចប់មុខតំណែង​និងបណ្តេ​ញចេញ​ពីក្របខ័​ណ្ឌដោយគ្មានការលើកលែងចំ​ពោះមន្ត្រីរាជការស៊ីវិល​មន្ត្រីនគរបាលជា​តិយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ត្រូវមានពាក់ព័ន្ធនឹងគ្រឿងញៀនដោ​យខុសច្បាប់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button