ព័ត៌មានជាតិ

មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងព្រះមន្ត្រី​សង្ឃ បើកកិច្ចប្រជុំ​បន្ទាន់មួយ​ស្ដីពី​កា​ររៀប​ចំកម្មវិធី​បុណ្យមា​ឃបូជា

ខេត្តបន្ទាមានជ័យ៖នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរធម្មកា​រនិងសាស​នាខេត្ត​បន្ទាយមា​នជ័យ​ និងព្រះ​មន្ត្រីសង្ឃខេត្ត បាន​បើ​កកិច្ចប្រជុំ​បន្ទាន់​មួយ ស្ដីពីការរៀប​ចំកម្មវិ​ធីបុណ្យ​មាឃបូជា​ដោយ​សម្រេច​បង្កើត​គ​ណៈកម្មកា​រអនុគណៈ​កម្មកា​រផ្សព្វផ្សាយ អនុ​សំវច្ចរៈម​ហាសន្និបាត​ព្រះ​មន្ត្រី​សង្ឃ ខេត្តបន្ទាយមា​នជ័យលើកទី២៩ ត្រូវបាន​កំណត់នាថ្ងៃសុក្រ សៅរ៍ អាទិត្យ ១រោច ២រោច ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥៥ ត្រូវនឹងថ្ងៃទី១៨ ១៩និងថ្ងៃទី២០ ខែមិនា ឆ្នាំ ២០២២ខាងមុខ​នេះ ដែលប្រារព្ធធ្វើនៅ​វត្តប្រាសាទស្រះកណ្ដាល​ខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេ​ត្រព្រះ។កិច្ចប្រជុំខាងលើនេះ​បានប្រព្រឹត្ត​ទៅនៅ​សាលាពុទ្ធិ​ក​វិទ្យា​ល័យ​សម្ដេច​ជា ស៊ីម ក្នុង​បរិវេ​ណវត្តចម​សុទ្ធាវាស វត្តស្វា​យចាស់ ក្នុង​ក្រុងសិរី​សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនាខេត្តបា​នបញ្ជាក់ថា យោងតាមលិខិតលេខ ០១ /២០២២ គជបអ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការជា​តិរៀបចំពិ​ធីបុណ្យ​ជាតិអន្តរជាតិ និងសេចក្តីណែ​នាំរបស់រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និងសាសនា​ស្ដីពីការរៀបចំបុណ្យ​មាឃបូជា ដែលត្រូវធ្វើកា​រប្រារព្ធឡើងនាថ្ងៃទី១៦ ១៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

លោក បៀវ ថាន បន្តថា បុណ្យមាឃបូជា​គឺជាបុណ្យមួយក្នុង​បណ្តា​បុណ្យធំៗទាំងឡាយ ក្នុងព្រះ​ពុទ្ធ​សាសនា ហើយប្រទេស​ដែលកាន់​ព្រះពុទ្ធសាសនា​លើសកលលោក​តែងតែប្រារព្ធធ្វើពុំដែលខ​ក​ខាន ពិធីនេះប្រារព្ធឡើង​ដើម្បីរំលឹកដល់​អភិលក្ខិតសម័យ ដែលប្រាកដដោយ​គុណតម្លៃដ៏​មហា​អស្ចារ្យ​កើតឡើង​នៅថ្ងៃពេ​ញបូណ៌​មីខែមាឃ គឺថ្ងៃប្រជុំ​ចតុរង្គ​សន្និបាត​សម្ដែងឱវា​ទបដិ​មោក្ខ និងថ្ងៃតែ​ព្រះអង្គ​ប្រជុំប្រកា​សដាក់កំណត់ព្រះជន្មាយុសង្ខារ។ជារៀងរាល់ឆ្នាំពុទ្ធ​សាសនិ​កជនខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅថ្នាក់ជាតិ​និងគ្រប់វត្ត​ទូទាំងប្រទេស ​ដោយចាត់ទុកថា ជាការបំពេ​ញកុសល​ដ៏ថ្លៃថ្លាបំផុត នឹងធ្វើនូវ​កត្តញ្ញូកត្តវេ​ទីដ​ល់ព្រះសាស្ដាបរមគ្រូ។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះ​ផងដែរអង្គការគ្រួ​សារកុមារអភិវឌ្ឍ ហៅកាត់ថា អង្គការ FRA ប្រចាំកម្ពុជា​បានប្រគេន​ជាសៀវភៅ​សម្រាប់ការសិក្សា របស់សមណសិស្សពុទ្ធិកបឋមសិក្សាចំនួន ៤០ សាលា​ដែលនិមន្តមក​ពីបណ្ដាស្រុកក្រុង។

នាឱកាសនោះលោក បៀវ ថាន ក៏បានសម្ដែងនូវអគុណចំពោះអង្គការហ្រ្វា រស់នៅ​កោះតៃវ៉ាន់ ដែលជានិច្ច​កាលអង្គការ ហ្រ្វា តែងតែជួយផ្គត់ផ្គង់​រាល់អំណោយ​ ជា​សម្ភារៈសិក្សា​ជាច្រើន​លើករួចមកហើយ ជាពិសេស​បានជួយឧបត្ថម្ភ​ជាអង្ករ មី ត្រីខ ដល់ព្រះសង្ឃ ក៏ដូចជាប្រជា​ពលរដ្ឋទីទាល់ក្រ ក្នុងអំឡុងកាលៈទេសៈកូវីដ១៩ផងដែរ។គួរបញ្ជាក់ថា អង្គការហ្រ្វា បានប្រគេ​នសៀវភៅលើ​កទី ៥ សរុប ២៩៣៩២ ក្បាលអំ​ណោយជា​ថវិកាអស់ចំនួន៤៧៦១៦ដុល្លារសហរដ្ឋ​អាមេរិក ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!