ព័ត៌មានជាតិ

ពិធីក្រុងពាលី​បល្ល័ង្កតម្កល់ព្រះពុទ្ធបដិមា ព្រះភ្នែន កម្ពស់ ២ម៉ែត្រ ២តឹក នៅវត្តបទុមចេតិយ សិ្ថត​នៅភូ​មិកោះរះលើ​ ស្រុកល្វាឯម

ខេត្តកណ្តាល៖ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម នៅព្រឹក​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបល្ល័ង្កតម្កល់ព្រះពុទ្ធបដិមា ព្រះភ្នែន កម្ពស់ ២ម៉ែត្រ ២តឹក នៅវត្តបទុមចេតិយ សិ្ថតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តក​ណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកនាយកនាយករងរដ្ឋបាលស្រុក មេបញ្ជាកា​ររងកងកម្លាំងទាំងបី ប្រធាន​ការិយាល័យសុខាភិបាលប្រតិបត្តិស្រុកល្វាឯម មន្រ្តីរាជការ​ចំនុះ​រដ្ឋបាល និងក្រុមប្រឹក្សា​ឃុំកោះរះ។

នាឱកាសនោះលោកអភិបា​លស្រុក និងក្រុមគ្រួសារបានចូលបច្ច័យកសាងបល្ល័ង ព្រះពុទ្ធបដិ​មាចំនួន ១០,៥០០ ដុល្លារ និងចូលបច្ច័យសម្រាប់ចំណាយការរៀបចំពិធីក្រុងពាលី ២លានរៀល ជូន​តាជី​យាយជីប្រមាណ ២០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ព្រមទាំងជូនដ​ល់ក្រុមប្រគុំ​ភ្លេងពិនពា​ណ្យចំនួន ២០ម៉ឺនរៀលផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!