ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសា​កសួរសុខទុក្ខកូនៗកុមា​រកំព្រា នៅមណ្ឌលកុមារកំ​ព្រាខេត្ត ក្នុង​ភូមិអូរ​តា​ពុកក្រោម

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល ​នៃគណៈអភិបា​លខេត្តប៉ៃ​លិន អមដំណើរដោយ ក្រុមការងារ និងមន្ត្រីជំនាញ​ពាក់ព័ន្ធ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុ​ខទុក្ខ ម៉ែ​ដោះ និងកូនៗកុមារកំព្រា ​នៅក្នុង​មណ្ឌលកុមារកំព្រា ខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរ​តាពុកក្រោម សង្កា​ត់ទួលល្វា ក្រុងប៉ៃ​លិន ខេត្តប៉ៃ​លិន ។

លោកជំទាវបណ្ឌិត ​បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ​បានមានប្រសាស​ន៍លើ​កឡើងថា៖ រា​ជរដ្ឋា​ភិបាល​កម្ពុជា បានយកចិត្តទុ​កដាក់ខ្ពស់ និងគិតគូរពី​សុខទុក្ខរប​ស់កុមារកំ​ព្រាគ្រប់ក​ន្លែងតាមរយ​:រដ្ឋបាល​ខេត្ត ហើយកន្លង​ទៅកូនៗ ក្មួយ​ៗនៅ​ទីនេះ តែង​តែទទួលបា​ននូវការ​ទំនុកបំរុងជាហូរហែរ ដោយមា​នការចូលរួមបន្ថែមពីសប្បុរសជនគ្រប់ទិសទី ធ្វើ យ៉ាងណាធានាបានការហូបចុក ស្លៀក​ពាក់គ្រប់​គ្រាន់ ជាមួយ​ការ​លើកទឹ​កចិត្តឲ្យកូនក្មួយ​បន្តសិក្សា​រៀន សូត្រដូ​ចកុមារដទៃ ទៀតដែរ និង​ឈានទៅបន្តកា​រសិក្សានៅបណ្តា​សាកលវិទ្យាល័យ ដើម្បីឆ្ពោះ​ទៅយកជំ​នាញស​ម្រាប់កសា​ងជីវិត។

លោកជំទាវបណ្ឌិ​តអភិបាលខេត្ត បា​នមានប្រសាសន៍​លើកឡើង​ថា៖ កូនៗ ក្មួយៗដែ​លជាក្មេងកំព្រា មិនឯ​កោនោះទេ គឺនៅតែទទួលបានការយកចិត្តទុកដាក់ និងផ្តល់ភា​ពកក់ក្តៅពី​រាជរដ្ឋាភិបា​លកម្ពុ​ជា ក៏​ដូចជាថ្នាក់ដឹក​នាំខេត្ត គ្រប់ជាន់ថ្នាក់ ជាពិសេសម៉ែដោះ​ ដែលបានជួយបីបាច់ថែរក្សា និងស្រ​លា​ញ់ដូច​ជាកូនបង្កើតរបស់ខ្លួនឯង ដូច្នេះកូនៗ​ ក្មួយៗ ត្រូវ ខិ​តខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បី​ចាប់យកចំ​ណេះដឹង ឬជំនាញពិតប្រាកដ​ណាមួយ សម្រាប់ខ្លួនឯង អាចចិញ្ចឹមបី បាច់ថែរក្សា និងរ​កទទួល​ទានបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃឡើយ។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាស​ន៍កោតសរសើដ​ល់ម៉ែ​ដោះ នៅក្នុងមណ្ឌល​ទាំងអស់ ដែល​បាន ​ខិតខំប្រឹងប្រែងចិ​ញ្ចឹមបីបា​ច់ថែរក្សា​ដល់កូនៗ ក្មួយៗ កុមា​រកំព្រា ដោយ​ការយក​ចិត្តទុក្ខ​ដាក់ខ្ពស់ និងសូមផ្តាំ​ផ្ញើដល់កូនៗ​ ក្មួយៗ​កុមារកំព្រា​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្តាប់​ការណែនាំ​ពីសំណាក់​ លោកគ្រូ អ្នកគ្រូ និងត្រូវធ្វើខ្លួន ជាកូ​នល្អ សិស្សល្អ ជា​ទំពាំងស្នង ឫស្សី ជា​ពិសេសត្រូវជៀ​សឱ្យឆ្ងា​យពីគ្រឿង​ញៀន ​និងអំពើ អបាយ​មុខផ្សេង​ៗ ដើម្បី​មាន ឱកា​សគ្រប់គ្រាន់ ក្នុង​ការអភិវឌ្ឍខ្លួន ​ហើយត្រូវតែរឹងប៉ឹង និង​ជឿជាក់​លើខ្លួនឯង ក្នុងការសម្រេច នូវក្ដីសុបិន ​និងបំណ​ងប្រាថ្នា របស់ខ្លួននាថ្ងៃអនាគត់៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button