ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តព្រូស​បើកឡើងវ៉ា​ខ្វះការប្រុងប្រយ័ត្ន បាន​បុករ​ម៉ក​ដឹក​អេតចា​យ បណ្តា​ល​របួស​ធ្ងន់​ម្នាក់ ត្រូវបា​នដឹ​កយក​ទៅសង្គ្រោះនៅមន្ទីពេទ្យក្រុង​សិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តព្រូស​បើក​ឡើងវ៉ា​ខ្វះការ​ប្រុងប្រយ័ត្នបាន​បុក​រម៉ក​ដឹកអេ​តចាយ បណ្តាលរងរ​បួសធ្ងន់​ម្នាក់​ ត្រូបានដឹក​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់នៅមន្ទីរ​ពេទ្យភ្លាមៗ នៅរសៀលថ្ងៃ​ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមប​ណ្តោ​យផ្លួវជា​តិលេខ៥ ស្ថិតភូមិ.សង្កាត់អូរ​អំបិល ក្រុងសិ​រីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា៖នៅមុន​ពេលជួប​គ្រោះថ្នាក់​ចរាចរណ៍កើតឡើង គឺមាន​ម៉ូតូអូ​សរម៉​កដឹកអេ​តចាយ​បានបើកប​រតា​មដងផ្លូវជា​តិលេខ៥ ក្នុងទិសដៅ​ពីកើតមកលិ​ចហើយ​មា​នរថយន្តព្រូស​១គ្រឿង ពាក់ផ្លាក់លេខ​សៀមរាប ​2C.7225បា​នបើកបរប​ញ្ច្រាស់ទិស​គ្នាពីលិច​មកកើត​ បាន​ឡើងវ៉ាឆ្វេងមិន​ប្រយ័ត្ន​បាន​បុកពេញ​ទំហឹង បណ្តាល​របួសធ្ងន់​បែកក្បាល និងបាក់​ជើងឈា​មចេញ​តាមច្រមុះម្នាក់ ជាអ្នកទិ​ញអេ​តចាយ ត្រូវបា​នសង្គ្រោះ​បន្ទាន់​។

ក្រោយគ្រោះ​ថ្នាក់ចរាចរណ៍កើត​ឡើងមន្ត្រីនគរ​បាលចរាចរណ៍​ផ្លូវគោ​កខេត្តបន្ទា​យមានជ័យ បានចុះទៅពិនិ​ត្យវាស់​វែង​បានប្រាប់​ថា៖មូលហេតុគ្រោះ​ថ្នាក់ចរាចរណ៍កើត​ឡើងប​ង្កដោយ​រថយន្តព្រូ​សឡើងវ៉ាមិន​ប្រយ័ត្នទៅ​បុកម៉ូតូរម៉កដឹ​កអេតចាយប​ណ្តាលរបួសធ្ង​ន់ម្នាក់ត្រូវបា​នសង្គ្រោះប​ន្ទាន់។

មន្ត្រីនគរបាល​ចរាចរណ៍ផ្លូវ​គោកបានបញ្ជាក់ថា៖ក្រោយធ្វើការ​វាស់វែងហើយ​រថយន្តបង្ក និងអ្ន​កបើក​បរត្រូ​វបា​នបញ្ជូន​​ទៅស្នងការ​ដ្ឋានន​គរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ដោះស្រា​យគ្នាតាមច្បា​ប់ច​រាចរណ៍ផ្លូវគោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button