ព័ត៌មានជាតិ

បញ្ជូនខ្លួ​នជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធករ​ណីរំលោភ​លើទំនុកចិត្ត នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)​៖ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់​ឃាត់ខ្លួន​ពាក់​ព័ន្ធ​ករណីរំលោភ​លើទំនុកចិត្ត ដែលប្រព្រឹត្តកា​លពីថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២២ នៅចំណុចភូ​មិបា​លិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បាន​ឱ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រ​ធាន​ក្រុមហ៊ុន​សន្តិសុខឯ​កជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ បានប្ដឹង​ចោទប្រកាន់ទៅលើ​ឈ្មោះ អ៊ីម ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នក​ចា​ត់ការទូរទៅក្នុងក្រុមហ៊ុន ថា បានយកប្រាក់​របស់ក្រុមហ៊ុន អ​ស់ចំនួន៣០,០០០បាត(បីម៉ឺន​បាត)ប្រាក់ថៃ​ និងប្រាក់​ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរ​យហាសិ​បប្រាំ)​ដុល្លារអាមេរិក។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ និងស្រាវជ្រាវ​ឃាត់ខ្លួនជន​សង្ស័យឈ្មោះ អ៊ី​ម ធារ៉ា មានទី​កន្លែង​កំណើតភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំ​ពង់ចាម ទីលំនៅ​បច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត មកកាន់មូលដ្ឋា​នដើម្បីធ្វើកា​រសួរនាំ និងចំ​ណាត់ការតាមនីតិវិធី។

 

នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជា​បុគ្គលិក​នៅក្រុមសន្តិ​សុខឯកជន​ឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ មានតួនាទីជាអ្នកចាត់ការទូទៅនៅក្នុងក្រុមហ៊ុន ហើយត្រូវបាន​ក្រុមហ៊ុនមាន​ការជឿទុកចិត្ត ហើយឱ្យខ្លួនដើរប្រមូលប្រាក់ពីអតិថិនជន បានប្រាក់​បាតចំនួន​៣៥,០០០បាត(បីម៉ឺនប្រាំពាន់)បាត និងប្រាក់ដុល្លារជាង ៦,០០០$(ប្រាំមួយពាន់)ដុល្លារអាមេរិក។ ក្នុង​នោះខ្លួនបានដកប្រាក់របស់ក្រុមហ៊ុនអ​ស់ចំនួន ៣០,០០០បាត(បីម៉ឺន)បាត និងប្រាក់ដុ​ល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ) ដុល្លារអាមេរិក ដើ​ម្បីយកទៅប្រើការដូចជា បង់ដី និងប​ង់រំលោះ​ឡាន​ជាដើ​ម។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ​អាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កា​បបទល្មើសបានប្រាប់ឱ្យដឹងថា ជនសង្ស័យ​ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២នេះ ដើម្បីចាត់ការតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!