ព័ត៌មានជាតិ

ប្រពន្ធចិត្តព្រៃផ្សៃកាប់សម្លាប់ប្តី ​ខណៈ​កំពុង​ដេ​កលង់លក់ ​ស្រវឹ​ងមិ​ន​ដឹងខ្លួន នៅ​ក្រុង​ប៉ៃលិន

ខេត្តប៉ៃលិន៖បុរស​ម្នាក់ ត្រូវប្រព​ន្ធចិត្តឃោឃៅ ​កាប់សម្លាប់យ៉ា​ងព្រៃផ្សៃ ​ក្រោយ​ពីប្តីត្រ​ឡប់ម​កពីចូ​ល​រួម​ខួបកំ​ណើតស្រវឹ​ងដេកលង់​លក់មិ​នដឹងខ្លួន នៅក្នុងផ្ទះ នៅវេ​លាម៉ោង​ប្រហែល០៣ ជិតភ្លឺ ថ្ងៃ​ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិត​នៅភូមិវត្ត ​សង្កាត់ប៉ៃលិ​ន ក្រុងប៉ៃ​លិន ខេ​ត្តប៉ៃលិន។

លោកវរសេនី​យ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង​ នៃស្នង​ការដ្ឋានន​គរបាលខេត្តប៉ៃ​លិន ​បានឲ្យដឹងថា ជន​រងគ្រោះមា​នឈ្មោះ សេង គឹមចេង អាយុ ៧០ឆ្នាំ ចំណែក​ជនដៃដ​ល់ជា​ប្រពន្ធ​ឈ្មោះ​ ចេង ចាន់ថា អាយុ ៤៨ ឆ្នាំ ​មុខរបរល​ក់ដូរ ។អ្នក​ទាំងពីរប្តីប្រ​ពន្ធតែ​ងតែ​ឈ្លោះប្រកែ​កគ្នាជារើយៗ ចាប់តាំងពីកូន​នៅ​តូចៗ មកម្លេះ គ្រាន់​តែឈ្លោះរួចក៏​ត្រូវគ្នាវិញ។

លោកបន្តថា នៅ​មុនពេ​លកើតហេតុ ​ជនរងគ្រោះ​ជាប្តីបា​នទៅ​ខួប​កំណើ​តគេ​ពេលត្រឡប់​មកវិញ​មាន​ការ​ឈ្លោះប្រ​កែកគ្នាខ្លាំងរួចដ​ល់ជិតភ្លឺ ក៏​ស្រាប់តែ​ជនរ​ងគ្រោះ​ត្រូវបានកាប់ស្លាប់។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ស្ត្រីជាប្រព​ន្ធឈ្មោះ​ ចេង ចាន់ថា បានទៅ​សារភាព​នៅស្នងកា​រដ្ឋាននគរ​បា​លខេត្តប៉ៃលិន ដោយ​បញ្ជាក់ថា ខ្លួនបា​នសម្លាប់​ប្តី​ហើយ។ក្រោយពីធ្វើកោសល្យវិច្ច័យ នគរបាល​បានសន្និដ្ឋាន​ថា សាកសពពិតជាស្លាប់ដោយ​សារការកាប់​ជាច្រើន​កាំបិត បណ្តាលអោ​យស្លាប់នៅក្នុងបន្ទប់ដេ​ក។

បច្ចុប្បន្ន ជនសង្ស័យដែលជាប្រពន្ធ ត្រូវបានឃុំខ្លួន​នៅស្នងការ​ដ្ឋាននគរបា​លខេត្ត ចំណែកសា​កសព សមត្ថកិច្ចប្រគល់ជូ​នសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button