ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ៖ សមិទ្ធផ​ល​ដែល​កើត​មា​ន​ឡើង​ជា​បន្ត​បន្ទាប់​ ដូច​ដែល​ប្រជាព​លរដ្ឋ​ឃើញ​សព្វថ្ងៃ គឺដោ​យសា​រកិច្ច​ខិតខំប្រឹង​ប្រែ​ងរបស់រាជរដ្ឋាភិ​បាលកម្ពុជា

(ព្រៃវែង)៖មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធសមិទ្ធផលនានា នៅវត្ត​ពោធិគុម្ព ហៅវត្ត​ជ្រៃមា​ន់ ស្ថិត​ក្នុងភូមិព្រៃ​មាន់ ឃុំឬស្សីស្រុក ​ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់ថា ​សមិទ្ធផលដែ​លកើ​ត​មា​នឡើង​ជា​បន្ត​បន្ទាប់​ដូចដែ​ល​ប្រជា​ពលរដ្ឋបានឃើញ​សព្វថ្ងៃ គឺ​ដោ​យសារកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរ​ដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ នា​យករដ្ឋមន្រ្តី និង​ក៏​អាស្រ័យ​ដោ​យប្រ​ទេ​ស​ជាតិមា​នសុខសន្តិភាព និង​ស្ថិរ​ភាព ​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច និ​ងសង្គ​មរីកចំរើន ហើយ​បច្ចុប្បន្ន រាជ​រដ្ឋាភិ​បាល​ក៏កំពុង​អនុវត្ត​គម្រោ​ងស្ថាបនា​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ស្ពាន និងផ្លូវ​ជា​ច្រើន​នៅក្នុង​ស្រុក​ពាម​ជរ​នេះផងដែរ។

 

សម្ដេចក្រឡាហោមប​ញ្ជាក់ថា ការ​ខិត​ខំស្ថា​បនាផ្លូវ​ ស្ពាន​គ្រប់​មូលដ្ឋា​នប្រ​ជាពលរ​ដ្ឋនេះ​ ក៏​ជាផ្នែក​មួយ​នៃកា​រការ​ពារសុខសន្តិភា​ពដែរ។គោ​លដៅរា​ជរដ្ឋាភិបាល ធ្វើ​យ៉ាង​ណាត្រូវ​ធ្វើ​ផ្លូវ​បេតុង ឬផ្លូវកៅ​ស៊ូឱ្យដ​ល់ភូ​មិ​ ដល់ផ្ទះប្រ​ជា​ពលរដ្ឋគ្រប់​មូលដ្ឋាន ​ហើយបច្ចុប្បន្ន កម្ពុជា​កំ​ពុង​ធ្វើដំណើ​រជិតដ​ល់គោ​លដៅ​នេះ​ហើ​យដែរ​។

 

ទន្ទឹមនោះដែរសម្ដេចបានសង្កត់ធ្ងន់ថា ឱកា​ស​ដែ​លកម្ពុ​ជាមា​ន​សព្វថ្ងៃ​នេះ​ មិន​មែន​បាន​មក​ដោ​យ​ងា​យៗ​នោះ​ទេ ដ្បិត​កម្ពុជាឆ្លង​កា​ត់ការ​លំបា​កច្រើន​ណា​ស់ ​ទម្រាំ​អាច​កសាង​បាន​សុខ​សន្តិភា​ពដូច​ពេ​លនេះ​ និង​បាន​ចំ​ណា​យ​ពេល​វេលា​រាប់សិ​បឆ្នាំ ចំ​ណាយ​សា​ច់ស្រ​ស់ឈាមស្រស់ ព្រម​ទាំ​ងអា​យុជី​វិតម​នុស្ស​ជា​ច្រើន​នាក់ ទម្រាំ​ងអាច​ឈា​នមក​ដល់ដំណាក់​កាលដូច​បច្ចុប្បន្ន។ដូច្នេះ​សម្ដេច​សូមអំពាវ​នាវ​ឱ្យប្រ​ជា​ព​លរដ្ឋរួមគ្នា​កា​រពារ​​សុខ​សន្តិ​ភា​ពនេះ​​ឲ្យបាន៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!