ព័ត៌មានជាតិ

កាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយដល់ប្រជាពលរដ្ឋ១៥គ្រួសារ ក្នុងស្រុក មង្គលបូរី

បន្ទាយមានជ័យ:សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយចំនួន ១៥គ្រួសារ រស់នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីជួយ ទុក្ខលំបាកផ្នែកជីវភាពបានមួយគ្រា។អំណានដំណើរត្រូវផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥គីឡូក្រាម ,ត្រីខ ១យួរ ,មី ១កេសតូច ,ទឹកត្រី ១យួ, មុង ១ ,សារុង ១ , ក្រមា ១, អាវយឺតចំនួន ២ ,ជែលលាងសម្អាតដៃ ២ដប និងទឹកសុទ្ធចំនួន ១យួរ ផងដែរ។

មានឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរព័ន្ធខ្វល់ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសបងប្អូនដែលមានជីវភាពទីទ័លក្រ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រាជាដើម ។ទាំងនោះគោលការណ៍របស់កាកបាទក្រហម ពុំទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយទីណា មានប្រជាពលរដ្ឋជួបការលំបាកទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា រាល់អំណោយមនុស្សធម៌ដែលបានយកមកផ្តល់ជូននាពេលនេះ គឺបានមកពីការកៀងគរពីសប្បុរសជនតាមសាខាកាកបាទក្រហមរយៈកាលកន្លងមក ដើម្បីចូលរួមចំណែកជួយទ្រទ្រង់វិស័យកាកបាទក្រហម ជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ចុងក្រោយឯកឧត្តមបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ដូសនិងគ្រប់គ្នាៗ ជំងឺនេះ ពុំទាន់ផុតរលត់ឆ្ងាយពីយើងនៅឡើយនោះទេ។ បញ្ចប់នៃការចែកអំណោយមនុស្សធម៌ឯកឧត្តម រួមជាមួយនឹងលោកជំទាវអស់លោក លោកស្រី បានបន្តដំណើរទៅចូលរួមពិធីបុណ្យសពម្ដាយបង្កើតលោក បៀវ ថាន ជាសមាជិកកាកបាទក្រហមខេត្ត និងជាប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បន្ទាយមានជ័យ ដែលស្ថិតនៅក្នុងភូមិឆ្នេីមមាស ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!