ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១​ អញ្ជើញត្រួតពិ​និត្យ ការប្រកួត​កីឡាក្បាច់គុន កងយោ​ធពលខេ​មរភូមិន្ទ នៅទី​លានសា​លាគុន កងពលតូ​ចថ្មើរជើ​ងលេខ៥១

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួម​ជា​មួ​យថ្នាក់ដឹក​នាំកងពល នាយការិយាល័យ ផ្នែកជំនាញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បា​នអញ្ជើ​ញត្រួតពិ​និត្យ ការប្រកួ​តកីឡាក្បាច់​គុន កងយោ​ធពលខេម​រភូមិន្ទ វគ្គហ្វឹកហ្វឺនគ្រូប​ង្គោល នៅ​ទីលា​នហ្វឹកហាត់ សាលា​គុនកងពល​តូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ដែរ លោកឧត្តមសេ​នីយ៍ មេបញ្ជាការ កងពល បានថ្លែងកោ​តសរសើរ ចំពោះ​ការខិត​ខំប្រឹងប្រែង ​របស់សិក្ខា​កាម វគ្គគ្រូបង្គោល កី​ឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដែលខិត​ខំប្រឹង​ប្រែងអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ក្នុងការសិក្សា ដកបទពិសោធន៍ រួមចំណែក​ក្នុងការលើ​កស្ទួយវិស័យ​កីឡាក្បាច់គុន កង​យោធពលខេមរភូមិន្ទ ដែលជាក្បាច់គុនដូនតាបន្សល់ទុក ជាពិ​សេស បាន​ពង្រឹងនូវកា​យសម្បទារប​ស់យោធិនឲ្យកាន់តែរឹងមាំ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេប​ញ្ជាកា​រ កង​ពលតូចថ្មើរជើងលេខ៥១ ក៏បា​នផ្តាំផ្ញើរដ​ល់សិក្ខាកាមទាំ​ងអស់ សូមបន្ត​ការសិក្សាស្រាវជ្រាវ ដកបទពិសោធន៍ ក្រេបយក​ចំណេះដឹង ពីលោកគ្រូបង្ហាត់បន្ថែមទៀត ដើម្បីយកចំណេះដឹងផ្តល់ឲ្យយោធិន តាមកងឯកភាព កាន់តែល្អប្រសើរឡើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button