ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន បន្តចុះជួ​បសំ​ណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សា​យពីគោលន​យោបាយរ​បស់​គណបក្ស ដល់ស​មាជិក​ សមាជិការប​ក្ស នៅ​ឃុំស្ទឹងកាច់

ខេត្តប៉ៃលិន៖នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯក​ឧត្តម អ៊ី ឈាន ប្រធានក្រុមកា​រងារគ​ណបក្សប្រ​ជាជនកម្ពុជាចុះជួ​យខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅម​ណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញ​ចុះជួបសំណេះសំណាលសួរសុខទុក្ខ និង​ផ្សព្វ​ផ្សា​យពីគោ​លនយោបា​យរប​ស់គណបក្ស ដល់ស​មាជិក សមាជិ​ការបក្ស ចំនួនជិ​ត ១០០០នាក់ នៅភូ​មិផ្សា​រព្រំ, ភូមិផ្សា​រព្រំជើង, ភូមិអូរឈើក្រំ, ភូមិបឹង​អូរជាង និងភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសា​លាក្រៅ ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ​កាលទី៧ ឆ្នាំ២០២៣ ។

ឯកឧ​ត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារគ​ណបក្សប្រជាជ​នកម្ពុជាចុះជួយខេត្ត បានមានប្រសា​សន៍​លើ​កឡើងពី​សមិទ្ធផល​ជាប្រវត្តិសាស្ត្រ ដែ​លសម្រេចបាន​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែល​ប្រសូត្រ​ចេញពីគណប​ក្សប្រជា​ជនកម្ពុជា ដឹកនាំ​ដោយសម្ដេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បានស​ម្រេចជោគជ័យ​យ៉ាង​ធំធេង​នៅក្នុងបុព្វ​ហេតុកសាង និងការពារមាតុភូមិ ហើយ​បាននិងកំ​ពុងធ្វើដំ​ណើរទៅមុខយ៉ាងស្វាហា​ប់ឆ្ពោះ​ទៅរកអនាគតដ៏ភ្លឺស្វាង។

ឯកឧត្តមប្រ​ធាន បានមាន​ប្រសាសន៍​បញ្ជាក់ថា៖ កម្ពុជាបានប្រែក្លាយ​ពីវាលពិឃាត​នៃរបប​ប្រ​ល័យ​ពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដី ដែល​ខឿនសេដ្ឋកិច្ចជាតិ ត្រូវបំ​ផ្លាញខ្ទេចខ្ទីជាគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព សាម​គ្គីភាព សេរីភា​ព ប្រជាធិបតេយ្យ នីតិរដ្ឋ និ​ងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យប្រ​ជាជនគ្រប់រូបបា​នរស់នៅយ៉ា​ងសុខសាន្តក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ហើយនេះជាប្រ​វត្តិសាស្ត្រដ៏ថ្លៃថ្លា​ដែលគណប​ក្សប្រជាជនបានក​សាងឡើង​ក្នុង​ស្មារតីនៃ​ភាព​ជាម្ចាស់ ​ដោយ​ឆន្ទៈឯក​ភាព និងប្តូរផ្តាច់ នៅក្នុងដំណើរដ៏បត់បែ​នរបស់ប្រជា​ជាតិរយៈ​ពេ​លជាង ៥ ទសវត្សរ៍ចុងក្រោយនេះ។

សូមបញ្ជាក់​ថា៖ ក្នុងកម្មវិធីឃោ​សនារកសម្លេងឆ្នោ​តនោះដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមា​ជិកា អំពីការគូសសន្លឹ​កឆ្នោតដែល​ត្រឹមត្រូវ​ ដែលមាន​រូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបាន​បញ្ចេ​ញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យ ជំនះរាល់ការបោះឆ្នោត គ្រប់​ៗអណត្តិ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button