ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែ​ត និងលោកជំទាវ ឧ​បត្ថម្ភស័ង្កសី ជូនដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយខ្យល់​កន្រ្តាក់ចំ​នួន៤គ្រួសារ ក្នុងស្រុក​ស្វាយចេក

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន​ចាត់តាំ​ងកម្លាំងអន្តរាគមន៍ ដឹកនាំដោ​យលោកវរសេនីយ៍ត្រី ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូ​ចថ្មើរជើង​លេខ៥១៤ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដឹកនាំកម្លាំងសរុបចំនួន ២៥នាក់ នាំយ​កស័ង្ក​សី ដែលជាអំណោ​យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង​លោកជំទាវ សហការជាមួយ ប៉ុស្តិ៍​នគរបាល អាជ្ញាធរមូលដ្ឋាន ចុះជួយ​ជួសជុលផ្ទះជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិម៉ៅ ឃុំផ្គាំ ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ហេតុការ​ណ៍ខ្យល់កន្រ្តាក់ នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២​២ វេលាម៉ោង ១៤៣០នាទី មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខា​តផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤ខ្នង។

ជាមួយគ្នានោះដែរអាជ្ញាធរមូល​ដ្ឋាន ប្រជាពលរដ្ឋ បាន​គោរពថ្លែង​អំណរគុណយ៉ា​ងជ្រាលជ្រៅបំផុត ជូន​ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែង​តែយកចិត្តទុក​ដាក់ដល់សុខ​ទុក្ខប្រ​ជាពលរដ្ឋទូទៅ​ជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូម​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!