ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបប​សន្តិសុខ​សង្គមផ្នែក​ប្រាក់​សោធ​នសម្រាប់​បុគ្គល ទាំងឡាយ​ដែលស្ថិត​នៅក្រោមបទប្បញ្ញត្តិនៃច្បាប់​ស្ដីពីការងារ

ខេត្តបន្ទាយមានជ័យ៖កាលពីថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០២២ នៅសា​លប្រជុំ(ធំ)​សាលាខេត្ត​បន្ទាយមា​នជ័យ​ រៀបចំពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរប​បសន្តិសុខ​សង្គមផ្នែក​ប្រាក់​សោធនសម្រាប់បុគ្គល ទាំងឡាយដែល​ស្ថិតនៅក្រោមប​ទប្បញ្ញត្តិនៃច្បា​ប់ស្ដីពីកា​រងារ ក្រោមអធិប​តីភាព​ឯកឧត្តម អ៊ុក សម​វិទ្យា ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក បេឡា​ជាតិសន្តិ សុ​ខសង្គម ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេ​ត្តបន្ទា​យមានជ័យ នឹង​មានការចូលរួម​សំណា​ក់អគ្គនាយករង បេឡា​ជាតិសន្តិសុខ​សង្គម លោក លោ​កស្រី តំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញ​ខេត្ត លោក លោក​ស្រី នាយក ម្ចាស់រោងចក្រ សហ​គ្រាស គ្រឹះស្ថាន ទូទាំងខេត្តផងដែរ

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបានមា​នប្រសាសន៍ថា ៖ការផ្សព្វផ្សាយដាក់ឱ្យអនុវត្ត របប សន្តិសុ​ខសង្គ​មផ្នែកប្រាក់សោធន សម្រាប់បុគ្គល​ទាំងឡាយ ស្ថិតក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពី ការងារ ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នា​យ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុ​ជាមានសុខសន្តិភាព ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ធា​នាដល់ការរីកចម្រើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា៖ទន្ទឹមនឹងការរីកចម្រើនឥតឈប់​ឈរប្រព័ន្ធសន្តិសុខសង្គម គឺជា​កត្តាសំខាន់ ដើម្បីស​ម្រេចបាននូវក្រប ខណ្ឌគោលនយោបា​យជាតិគាំពារ​សង្គមរបស់រា​ជរដ្ឋាភិបា​លឆ្នាំ ២០១៦២០២៥ដែលប្រែក្លាយ​កម្ពុជា ក្លាយជាប្រទេសមា​នចំណូល​មធ្យមកម្រិត​ខ្ពស់នៅឆ្នាំ២​០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។

ប្រព័ន្ធសន្តិសុខសង្គម ជាប្រព័ន្ធ​សម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គមដែលរៀប ចំឡើង​ដើម្បីជួយ​ដល់ប្រជាជនក្នុងការកា​រពារពួកគាត់នៃការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ដែលបណ្ដាលមកពីជំងឺ លំ​ហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព ចូលនិវត្តន៍ និងមរណ​ភាព អ្នកដែ​លរកចំណូ​លសម្រាប់គ្រួសារ និងជំរុញឱ្យប្រជាព​លរដ្ឋគ្រប់រូបចូលរួមសន្សំប្រាក់ ឬ បង់វិភាគ ទាន​ជាកាតព្វកិច្ចទៅតាមអត្រា​ជាក់លាក់នៅក្នុងមូលនិធិដើម្បីការពារហានិភ័យ ដើម្បីចូលរួមលើកកម្ព ស់ និងអនុវត្តនូវគោលនយោបាយជា​តិគាំពារសង្គមឆ្នាំ២០១៦២០២៥ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ៖ការអនុវត្តការងាររបស់ខ្លួន។

ឯកឧត្តម អ៊ុក សមវិទ្យា លើកឡើងថា ៖ការបើកវគ្គផ្សព្វផ្សាយ គឺជាយុទ្ធនាការ៩០ថ្ងៃក្នុង​ការផ្សព្វ​ផ្សាយ​គោលនយោបាយរបស់រា​ជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោ​ជន៍សិទ្ធិ និងកា​តព្វកិច្ចរវាងបងប្អូ​នកម្មករ និយោជិត និងនិ​យោជក រួមទាំងការទទួលបាន ពីការអនុវត្តរបបសន្តិសុខសង្គម​ផ្នែកប្រា​ក់សោធន ជាវិធីមួយដ៏មានអត្ថន័យ និងជាប្រវត្តិសាស្រ្ត នៃវិស័យសន្តិសុខ សង្គមប្រទេសកម្ពុជា។ប​ញ្ហា​នេះត្រូវបានគិតគូរពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តច្បាប់ ស្តីពីរបបសន្តិសុ​ខសង្គមកាល​ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកំណត់ឱ្យបេឡាជាតិសន្តិសុខសង្គមហៅ កាត់ថា (..) នៃ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល គឺជាស្ថាប័នប្រតិប​ត្តិករតែមួយគត់អនុវត្តរ បបសន្តិសុខសង្គម នៃព្រះ​រាជាណាចក្រកម្ពុជា រួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្ម ភាពការងា។

ឯកឧត្តម បន្តថា ៖ សម្រាប់ជំហានឆ្ពោះ​ទៅកាន់ការអភិវឌ្ឍប្រព័​ន្ធសន្តិសុខសង្គមពេ​ញលេញនៅ​កម្ពុជានិងជាចំ ណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយា​ប័ន្ន ដើម្បីជាប្រយោជន៍ សម្រា ប់ប្រជាជនគ្រប់ក្រុមគោលដៅ ជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូ​លក្នុងភាព ក្រីក្រនៅ ពេលចូលដល់វ័យចាស់ជរា៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!