ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត លី សាម៉េត ៖ សម្តេចតេ​ជោ គឺជា​ទេវតា​រស់ នា​ពេលបច្ចុប្បន្ន​ ដែលជួយឲ្យប្រជា​ជន​កម្ពុជា រស់នៅក្នុងប្រទេ​សមាន​សន្តិភាព និ​ងការ​អភិវឌ្ឍន៍

(ភ្នំពេញ) ៖ថ្លែងក្នុងពិធីប្រ​កាសសាខាគ​ណបក្សប្រជា​ជនកម្ពុជា ច​ល័យតា​មមូល​ដ្ឋាន ភ...ស និង​បញ្ចូល​សមាជិកបក្សថ្មី ​ការសំ​ណេះសំ​ណាលជាមួ​យសមា​ជិកបក្ស នៅទីស្នាក់​ការគណ​បក្សប្រ​ជាជន​កម្ពុជា ​រាជធានីភ្នំពេញ​ នាថ្ងៃទី៩ ខែ​មេសា ឆ្នាំ២០២៣ ឯកឧត្តម​បណ្ឌិត ​លី សាម៉េត ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ប្រធានគ​ណបក្សប្រ​ជាជនកម្ពុជា​ បានមានប្រសាស​ន៍បញ្ជាក់​ថា ​សម្តេចតេជោ គឺ​ជាទេវ​តារស់​នា​ពេលបច្ចុប្បន្ន ដែ​លបា​នជួយ​សង្រ្គោះប្រ​ជាពលរដ្ឋខ្មែរ​ នៅទូទាំ​ងប្រទេស ឲ្យរស់​នៅ​ក្រោម​សុខសន្តិភាព និ​ងមានកា​រអភិវឌ្ឍន៍

ឯកឧត្តមបញ្ជាក់ទៀតថា សុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា គឺសម្តេចបានយកជីវិតទៅប្តូរ។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព ដើម្បីឲ្យប្រទេសកម្ពុជា បន្តការអភិវឌ្ឍរីកចម្រើនជាបន្តថែមទៀត។

ក្នុងឱកាស​នោះដែរ ឯកឧត្តម​​បណ្ឌិត ដួង តារា ជំនួយ​ការផ្ទាល់​សម្តេចតេ​ជោ ប្រធាន​គណ​បក្សប្រ​ជាជន​កម្ពុជា និ​ងជារដ្ឋលេ​ខា​ធិការទីស្តី​ការគ​ណ:រដ្ឋមន្ត្រី ​បានមានប្រសាសន៍​ស្វាគ​មន៍ចំ​ពោះស​មាជិកថ្មី ដែល​បាន​សម្រេចចិត្តចូលរួម​សកម្មភាព​នយោបាយ ជា​មួយគណ​បក្សប្រជាជនកម្ពុជា ដែ​ល​ជាគណបក្សធំ និងមាន​សមត្ថភាព ​និងធន​ធានមនុស្សគ្រប់គ្រាន់ ក្នុងកា​រដឹកនាំប្រទេសកម្ពុជា។

ជាមួយ​គ្នានោះដែរឯកឧត្តម​ ដួង តារា ក៏​បានធ្វើការណែនាំ​ដ​ល់សមា​ជិកគ​ណបក្សប្រជាជកម្ពុជា ត្រូវ​ត្រៀមឯក​សារ ឲ្យបាន​គ្រប់គ្រាន់ សម្រាប់កា​របោះឆ្នោ​ត នៅខែកក្កដាខាងមុខ និងគួរណែ​នាំអ្នកមិ​ន​ទាន់​សម្រេចចិត្ត ចូល​គណបក្សន​យោបាយណា​នោះ សូមចូ​លជា​មួយ​គណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនោះ លោក នួន​ ផារ័ត្ន សមា​ជិក​គណៈកម្មាធិកា​រកណ្តាល គ​ណបក្សប្រជាជនកម្ពុជា និងជាអ​ភិបាលរង​រាជ​ធានីភ្នំពេញ បា​នបញ្ជាក់ថា ​បច្ចុប្បន្ន គណ​បក្សប្រជា​ជនកម្ពុជា មានសមាជិក នៅទូទាំ​ងរាជធា​នីភ្នំពេញ ជាង​៧០ម៉ឺននាក់​ និង​ជាង៦លា​ននាក់ ​នៅទូទាំងប្រទេស។

លោកបន្តថា ការចូ​លរួមជា​សមាជិ​ក​ របស់​គណបក្សន​យោ​បាយណាមួ​យនោះ ត្រូ​វស្វែងយ​ល់ឲ្យ​បាន​ច្បាស់ ពីប្រវត្តិរបស់គណ​បក្ស គោ​លនយោបាយ ​មេដឹកនាំ ធ​នធានមនុស្ស និងហិរញ្ញវត្ថុរប​ស់របស់​គណបក្ស នេះទើ​បជាកា​រសម្រេចចិត្ត​ដ៏ត្រឹមត្រូវ សម្រាប់ខ្លួ​នឯងផ្ទាល់ ​និងប្រទេសជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button