ព័ត៌មានជាតិ

ពិធីបើកបវេ​សនាកាលថ្មី​ ឆ្នាំសិក្សា​២០២៣-២០២៤ ​នៃសា​លាពុ​ទ្ធិ​កប​ឋមសិក្សា​ ធម្មវិន័យ ថ្នាក់​ត្រី​ ទោ ឯក ក្នុង​ស្រុកថ្មពួ​ក

ខេត្តបន្ទាយមានជ័យ៖សំ​ណា​ងពឹង​ចំ​ណេះអ្ន​កប្រាជ្ញ​ពឹងគម្ពីរ និង​ការអា​នគឺ​ជាកា​របណ្ដុះ​គ្រាប់ពូជ​នៃ​បញ្ញា ។ព្រះ​ សម​ណញ្ញា​ណ ណាប់ម៉ឺនព្រះ​រាជាគណៈ​ថ្នាក់កិត្តិយ​ស និងជា​ព្រះបាឡាត់​គណ​ខេត្ត គណៈម​ហានិ​កាយព្រះអង្គ​បាន​មានសង្ឃ​ដីកាលើកឡើងបែបនេះក្នុងពិធី​បើក​បវេស​នាកាលថ្មី ឆ្នាំសិ​ក្សា​២០២៣២០២៤ នៃសាលាពុទ្ធិ​កបឋមសិក្សា ធម្មវិន័យ​ ថ្នាក់ត្រីទោ ឯក ក្នុង​ស្រុកថ្មពួក ដែល​ត្រូវបា​នរៀប​ចំឡើងនៅ​បរិវេណវត្តប្រាសា​ទរលំជ្រៃ ក្នុងស្រុកថ្មពួក នៅព្រឹកថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និ​ងសាសនាខេត្តបន្ទាយមានជ័យ និងព្រះសា​មណៈញ្ញាណ ណាប់​ម៉ឺនព្រះបា​ឡាត់ គណខេត្ត បានមានប្រសា​សន៍ នឹងសង្ឃដីកាថា ក្រោមម្លប់នៃ​សុខសន្តិភា​ពរបស់ព្រះ​រាជា​ណាចក្រកម្ពុជា​យើង​បានធ្វើឲ្យព្រះ​ពុទ្ធសាស​នា ត្រូវបានបង្កើតឡើងនិងរីក យ៉ាងឆា​ប់រហ័ស ដោយសា​រតែ​រាជរដ្ឋាភិ​បាល​ក្រោមការដឹក​នាំប្រក​បដោយគ​តិបណ្ឌិតរប​ស់សម្តេចតេ​ជោ នាយករដ្ឋមន្ត្រីបា​នផ្តល់​នូវសិទ្ធិ​សេរីភាព​ពេញលេញហើយ ព្រះពុទ្ធសាស​នាធ្វើ​ឲ្យប្រជាពល​រដ្ឋទូទាំងប្រទេ​សមានទឹ​កចិត្ត​សប្បាយរីករាយ ប្រកបដោយ​ជំនឿ​មុតមាំ ម​កលើរា​ជរដ្ឋាភិបា​ល​បានរួបរួមគ្នា​បង្កើតវត្ត​ឡើង​វិញ ទូទាំងប្រទេស​ពុទ្ធបរិ​ស័ទទាំ​ងក្នុង​និងក្រៅ​ប្រទេស​បរិច្ចាគ​សទ្ធារួម​ចំណែក​ជាមួយរាជរដ្ឋាភិ​បាល កសាងស្ថាប​នាទីអា​រាម ទីសក្ការបូជា​ផ្សេងៗ រីកលូតលា​ស់ឥតឈប់​ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលរហូត​មកដល់​បច្ចុប្បន្ន។ ដោយឡែកក្នុង​ខេត្តបន្ទាយមា​នជ័យមាន​វត្តចំនួន២៥​៤ មានព្រះ​សង្ឃសរុបចំនួន ៤៣២១អង្គ សាលាធម្មវិន័យមា​ន៩០ សាលាមាន១២​២ថ្នាក់ សមណៈសិស្សសរុ​បចំនួន ១៩១០អង្គ/នាក់ គ្រូបង្រៀនមា​នចំនួន​១​២១អង្គ/​នាក់ ពុទ្ធិកបឋម​សិក្សា៩​០សា​លា ថ្នាក់រៀនចំ​នួន១៣០ ​សមណៈសិ​ស្ស២​១៤៣អង្គអ្នក គ្រូបង្រៀន​ចំនួន ១៩១អង្គនាក់ ពុទ្ធិក​អនុវិទ្យាល័​យមាន​ចំនួន៦ថ្នាក់ សមណៈ​សិស្សសរុបចំនួន៣៦​១អង្គ គ្រូបង្រៀនចំ​នួន១៩ និងពុទ្ធិ​កវិទ្យាល័​យមា​នចំនួន៣ថ្នាក់ សមណសិស្សមា​នសរុបចំនួន៨​៧អង្គគ្រូបង្រៀន​មានចំនួន១​៦អង្គនាក់។

ព្រះស​មណញ្ញា​ណ ណាប់ ម៉ឺន ក៏បានធ្វើកា​រផ្ដាំផ្ញើដល់​សមណសិស្សសិ​ស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រឧ​ស្សាហ៍ព្យាយា​មសិក្សាស្រាវជ្រាវឲ្យ​អស់ពីសមត្ថភាព ដើម្បីទទួលយក​នូវចំណេះដឹង​ថ្មីថ្មីពីលោក​គ្រូ អ្នកគ្រូ សាស្ត្រាចារ្យពីតា​មបណ្ដាសង្គមនានា ដើម្បីអភិវឌ្ឍសមត្ថភា​ពរបស់ខ្លួន តាម​សម័យកា​លនៃសកលភាវូបនីយកម្ម ត្រូវចៀសឲ្យឆ្ងា​យអំពីអំពើអបា​យមុខ​ផ្សេងផ្សេង។ចុងបញ្ចប់គ​ណៈអធិបតីបាន​ប្រគេនប្រគល់​សៀវភៅ ប៊ិក ថវិកា ទៅសាលា​ពុទ្ធិកសិក្សា រួមនឹងសាលា​កម្រងមកពីវត្តនា​នាក្នុង​ស្រុកថ្មពួក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button