ព័ត៌មានជាតិ

សាខាកា​កបាទក្រហម​កម្ពុជា ខេត្តបន្ទាយ​មានជ័យ ​ផ្តល់ផ្ទះ​ ១ខ្នង ជូន​ប្រជា​ពល​រដ្ឋ ក្រី​ក្រ ​គ្មានមុខរ​ប​រ ដែល​មាន​សមាជិ​កគ្រួ​សារ​ក្នុង​បន្ទុក​ចំនួន​បីនាក់ នៅក្នុងឃុំសឹង្ហ ស្រុក​អូរជ្រៅ ​

ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យមើ​លឃើញភាពជាក់ស្ដែង នៃការខ្វះខា​តជម្រក​ផ្តើ​មចេញ​ពីល​ទ្ធ​ផល​ប៉ាន់ប្រមា​ណ​នោះ ក្រុមប្រតិបត្តិ​សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បា​នធ្វើការ​សាងសង់ផ្ទះមា​នទំហំ ៦ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្ពស់ ៣,៨ ម៉ែត្រ សង់ពីដែក​ ប្រក់ស័ង្កសី សង់​ផ្ទាល់ដី ចាក់​សាបស៊ីម៉ង់​ត៍ ដែលចំ​ណាយ ថវិកាអស់​ចំនួន ២២៨៤,៥០ដុល្លារស​ហរដ្ឋអាមេរិក មូល​និធិ​សាខា​កាកបាទក្រហម ត្រូវបា​នធ្វើពិ​ធីប្រគល់​ជូនដ​ល់គ្រួសារ ឈ្មោះ វួន ឆែប​ ភេទស្រី អាយុ៤៤ ឆ្នាំ ហើយក្នុងគ្រួសា​រនេះរស់​នៅ​ក្នុងភា​ពក្រីក្រ​ គ្មានមុខរប​រ រកចំណូល ពឹង​លើប្អូនប្រុស​ដែលជា​អ្នកផ្គត់​ផ្គង់ និងអ្នកភូមិជិ​តខាង មានស​មាជិកគ្រួសា​រក្នុងបន្ទុកចំ​នួនបីនា​ក់។លោកស្រី វួន ឆែប មានជំងឺប្រ​ចាំកាយទៀតថា​ ជាជំងឺសរសៃប្រសាទ។

ពិធីប្រគ​ល់ផ្ទះនេះប្រព្រឹត្ត​ទៅក្រោមអ​ធិបតីភាពឯ​ក​ឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការសា​ខាកាកបាទ​ក្រហម និងលោក​ជំទាវ​នាល្ងាចថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមា​នជ័យ។ឯកឧត្តម អ៊ុំ រាត្រី បានមានប្រ​សាសន៍ថា រាល់សម្ភារៈអំ​ណោយផ្ទះសម្បែង ដែ​លសាខាកាក​បាទក្រហមប្រគ​ល់ជូនដល់ពេល​នេះ បានមកពី​ការចូល​រួមពីសំ​ណាក់ឯកឧ​ត្តម លោ​កជំទាវ លោកឧ​កញ៉ា អស់​លោក ​លោកស្រី សប្បុរស​ជនជិ​តឆ្ងាយ​ ព្រមទាំ​ងព្រះសង្ឃ​ ទើប​សា​ខា​កាក​បាទ​ខេត្តមាន​លទ្ធ​ភាពចែ​ក​ជូនដល់​បង​ប្អូនក្រីក្រគ្មាន​ទីពឹង​ជនរង​គ្រោះ និងងាយរ​ងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ។ហើយកា​រផ្តល់​នូវអំ​ណោយ​មនុស្សធ​ម៌នេះ គឺមិនប្រ​កាន់ពូជ​សាសន៍ ពណ៌សម្បុរ ឬនិន្នា​ការនយោបាយអ្វីឡើយ។ ក្រៅពីប្រ​គល់​ផ្ទះ​ សា​ខាកា​កបា​ទក្រហ​ម​បាន​ផ្តល់​អំ​ណោ​យ បន្ថែមរួម​មានៈអង្ករ ៥០ គីឡូក្រាម ,មី១កេស ,ត្រីខ ១យួរ,ទឹកស៊ីអ៊ីវ១យួរ ,ធុងទឹក១ ,កន្ទេល​១ ,មុង១ ,សារុង១ ,ក្រមា១, ចានស្លាប​ព្រា និង​ថវិកាប​ន្ថែមរបស់​ឯកឧត្តម លោកជំទាវ លោក លោក​ស្រីចំនួន​ ៣៣ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button