ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យការងារអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ ក្នុងមណ្ឌលអតីតឃ្លាំងសាំងចាស់ក្រុមហ៊ុនសូគីមិច គ.ម លេខ៦ ក្នុងខណ្ឌឫស្សីកែវ

ខេត្តកណ្ដាល៖ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៦-២៧-២៨ នាពេលខាងមុខនោះ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ ក្នុងមណ្ឌលអតីតឃ្លាំងសាំងចាស់ក្រុមហ៊ុនសូគីមិច គ.ម លេខ៦ ក្នុងខណ្ឌឫស្សីកែវ សំដៅធ្វើឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ។

រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ គ្រោងបញ្ជូនទូកចំនួន ១០១ទូក ក្នុងនោះមានទូកគូពិសេសចំនួន ២០ទូក មានកីឡាករចំណុះទូកសរុបជាង ៦១០៧នាក់ ដើម្បីចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះមុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button