លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ​លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបា​លខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើ​ញចូលរួមកិច្ចប្រជុំ​សាមញ្ញលើកទី១០ ក្រុម​ប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯ​កឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្តប៉ៃលិន ។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្តប៉ៃលិ​ន បានមានប្រសា​សន៍វាយតម្លៃខ្ពស់ចំពោះរដ្ឋ បាល​ខេត្តប៉ៃលិន ដែល​មានលោកជំទា​វបណ្ឌិត បាន ស្រីមុំ ជា​អភិបាលខេត្ត បានខិតខំ​ប្រឹងប្រែង​ធ្វើការដោះស្រាយនូវ​រាល់បញ្ហានា​នាជូនដល់ប្រជាព​លរដ្ឋ និងការអនុវត្តនូវគោ​លនយោ​បាយ​ភូមិ/ឃុំ មានសុវត្ថិភាពនៅ​តាមមូលដ្ឋានប្រក​បដោយប្រសិ​ទ្ធិភាពខ្ពស់ និងបាន​ធ្វើការអភិ​វឌ្ឍខេត្ត​ឱ្យមាន​ការរី​កចម្រើន​ជាបន្ត បន្ទាប់គួរជាទីមោទនៈ។ ជាក់​ស្តែងការរៀបចំសោភ័​ណភាពខេត្ត​យ៉ាងស្រស់ស្អាត​គួរឱ្យ​ទាក់ទាញដែលធ្វើ ឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា​កម្សាន្តមាន​ការស្ងើច​សសើរមិនដាច់​ពីមាត់ចំពោះការកែប្រែមុខមាត់ ថ្មីរបស់ខេត្តប៉ៃលិន ។

ឯកឧត្តម​ បានមានប្រសាស​ន៍ផ្តាំផ្ញើដល់ថ្នាក់​ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវ​យកចិត្តទុក​ដាក់ខ្ព​ស់ទៅលើ កា​រដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសា​ធារណៈជូន​ប្រជាពលរដ្ឋឱ្យបា​នឆាប់រហ័ស ទាន់ សភាព​ការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោល​នយោបាយយុទ្ធសា​ស្ត្របញ្ចកោណ ដំ​ណាក់ កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ។

លោកជំទាវបណ្ឌិតបាន ស្រី មុំ អភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចក្នុងការបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ និង​មាន​ការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងចូ​លរួមចំណែកធ្វើ ឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញ​ការអនុវត្ត​កម្មវិធីកំណែ​ទម្រង់នានារបស់រាជ រដ្ឋាភិបាល ជាពិសេសការ​លើកកម្ពស់ការផ្ដល់​សេវាសាធារណៈជូ​នប្រជាព​លរដ្ឋ និងការអភិវឌ្ឍខេត្តកាន់ តែមានការរីកចម្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូ​មពរជាក់ស្តែងពិតប្រាក​ដរបស់ប្រជាពល រដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាព​ជាងមុន និងទទួលបាន​ផលច្រើនជាងមុន ដោយត្រូវ ប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរ គឺ “កែទម្រង់ខា​ងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំងបី​ប្រភេទដែលកន្លងមក បានខិតខំអនុវត្តតួ​នាទីភារ​កិច្ចរបស់ខ្លួនប្រកប​ដោយប្រសិ​ទ្ធភាព ព្រម ទាំងបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេ​វាសាធារ​ណៈ​នានាបានល្អ ប្រសើរ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋា​នឱ្យលេច​ឡើងជា​រូបរា​ងដែលជាការរួមចំណែកឱ្យ ខេត្តប៉ៃលិនមានភាពរីកចម្រើន ៕

 

Leave a Reply

Your email address will not be published. Required fields are marked *