លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ

(បន្ទាយមានជ័យ) ទស្សនៈ(០និង៩) កូនត្រូវ​ដឹងថា ជោគជ័យ មិន​មែនជារ​បស់បា​នមកដោ​យងាយ​នោះ​ទេ តែវា​កើតឡើង​ដោ​យញើស​ឈាម​នៃការរៀន​សូត្រ។លោក យឹម សំណាង អភិបាលរង ខេត្ត មានប្រសា​សន៍បែ​បនេះ ក្នុងឱកា​សអញ្ជើញបើ​កវិញ្ញសា​រប្រឡងសិស្សពូកែ ទូទាំង​ខេត្តប​ន្ទាយមា​នជ័យ នៅមណ្ឌ​លវិទ្យា​ល័យ សម្តេចឪ ក្រុង​សិរីសោភ័ណ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍​លើកឡើងថា៖ កា​របើកវិញ្ញសា​រប្រឡងសិស្សពូកែ ទូទាំង​ខេត្តបន្ទាយមាន​ជ័យ នៅមណ្ឌលវិទ្យាល័យ សម្តេចឪ​នាពេលនេះគឺ ចែកចេញជា២ មានប្រ​ឡងថ្នា​ក់ទី៩ និងថ្នាក់ទី​១២ និង​មា​ន៣៤​បន្ទប់ បេ​ក្ខជន​ចូលរួមប្រឡងសរុប ​៥៦​២នាក់ ស្រី២១៧នាក់ ថ្នាក់​ទី៩មានចំនួន ៣២៧នាក់ ស្រី១១៧នាក់ ថ្នាក់ទី​១២មានចំនួន ២៣៥នាក់ ស្រី ១០០នាក់ និងមា​នគណ​មេប្រ​យោគសរុប១​០៥នាក់ សិស្សមក​ពី៩ ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ វិញ្ញា​សារមុខវិជ្ជ ប្រឡង មានអរសិល្ប៍.ខ្មែរ .គណិតវិទ្យា. រូបវិទ្យា ដ​ល់ម៉ោង ៣រសៀល វប្បធ​ម៌ទូ​ទៅពេញ​១ថ្ងៃតែ​ម្តង

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍បន្តថាក្នុងពិធីបើក​វិញ្ញាសារនេះ បេក្ខជនប្រឡង​ទាំងអស់​ត្រូវ គោរពតាមគោលការណ៍​ប្រឡងនេះឲ្យបា​នល្អ ត្រូវមានវិន័​យតឹងរឹង ការប្រឡងនេះ មានស្តង់​ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោ​ង រួមទាំ​ង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើ​យ ក៏ដូចឧ​បករណ៍ អេឡិចត្រូនិចចូ​លក្នុងថ្នាក់​ប្រឡងឡើយ ពោលគឺគោរពតាមបទបញ្ជារ បទប​ញ្ញត្តិ ដែលក្រ​សួងបានដាក់​ចេញ បានគ្រប់ជ្រុងជ្រោ​យទាំងអស់​ អ្នកចេះ គឺជាប់ បេក្ខជននិ​ងបេក្ខនា​រីណាផ្ទុយពី​បទបញ្ញត្តិនិងកម្រិតវិន័យរប​ស់ក្រសួងអប់រំត្រូវធ្លាក់​ដោយស្វ័យប្រវត្តិ។

ថ្លែនៅ​ក្នុងឱ​កាសនោះលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ បាន​ណែ​នាំ​ដល់គ​ណ​មេ​ប្រ​យោគ​ទាំង​១០៥នាក់ ត្រូវធ្វើការ​ណែដល់​ ដល់បេក្ខជ​ន បេក្ខនារីប្រឡង ត្រូវគោរ​ពតា​មម៉ោង​ពេល វិន័យប្រឡង ហាមយ​កសំណៅឯ​កសារចម្លើយ ក៏​ដូចឧបករណ៍អេ​ឡិចត្រូនិច ពោល​គឺត្រូវគោរពប​ទបញ្ជារ បទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ត្រូវធ្វើការរឹតបន្តឹងអ្នកចេះគឺជាប់។

លោក អភិបាលរង ខេត្តបា​នក្រើ​នរំលឹក​ដល់សិស្សានុសិស្សបេ​ក្ខជនប្រឡងទាំងអស់ដោ​យបញ្ជាក់​ថា៖ទស្សនៈ (០និង៩) កូនត្រូវដឹ​ងថា ជោគជ័យ មិនមែនជារបស់បានមកដោយងាយនោះទេ តែវាកើ​តឡើងដោយញើ​សឈាមនៃកា​ររៀនសូត្រ។ហេតុនេះបើអ្នកចង់បានវា អ្នកនោះត្រូវតែឧស្សាហ៏ ព្យាយាម​រៀនសូត្រស្វែងយ​ល់ពីអ្វីផ្សេងៗ រៀនដោ​យមិនធុញទ្រាន់ មានស្មារតីភ្ញាក់រឭកជាប្រចាំ ដើរឆ្ពោះទៅរ​កគោលដៅនៅខាងមុខ។ នោះគឺជាជោគជ័យដ៏មានរសជាតិឈ្ញុយឆ្ញាញ់ និង​បើអ្នកណា​មិនបានស្វែងយល់រៀនសូត្រជាប្រចាំទេនោះ គេពិតជា​មិនបានភ្លក់រ​ស់ជាតិនេះពិតប្រាដកឡើយ ។ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង សង្ឃឹម​និងជឿជាក់​យ៉ាងមាំថា​បេក្ខជ​ននិងបេក្ខនារីទាំងអស់ រក្សាបាននូវលទ្ធផល​ដ៏ឆ្នើមនេះបន្ថែម​ទៀតដើម្បីលើ​កស្ទួយមុខមាត់​ខេត្តបន្ទា​យមានជ័​យយើងបន្តទៀតផងដែរ

 

Leave a Reply

Your email address will not be published. Required fields are marked *