ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគេនចង្ហាន់និង​ទេយ្យវត្ថុដ​ល់ព្រះសង្ឃ ក្នុងឱ​កាស​បុណ្យ​ចម្រើន​ព្រះជន្ម ស្ដេចម៉ែ​គម្រប់ ៨៦ យាងចូល៨៧ព្រះវស្សា

(បន្ទាយមានជ័យ)នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមខេត្តបន្ទាយ​មានជ័យ បាន​ធ្វើពិធីប្រគេ​នចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីថ្វាយព្រះសព្ទ សាធុសាពរចំពោះ សម្ដេច​ព្រះមហា​ក្សត្រី នរោត្តមមុនី នាថសីហនុ នាឱកាសព្រះរា​ជពិធីបុណ្យចម្រើ​នព្រះជន្ម គម្រប់ ៨៦ យាង​ចូល ៨៧ ព្រះវស្សា ដែល​ចំនាថ្ងៃ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃមង្គលថ្លៃថ្លា ដោយ​ពិធីដ៏វិសេ​សវិសាល​នេះប្រារព្ធធ្វើនៅវត្ត ឧត្តមប​រមនិវាសម្កាក់ នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីថ្វា​យពរ​ជ័យ សិរីមង្គលថ្លៃថ្លា ជូនចំ​ពោះព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវរាជ​មាតាជាតិ​ខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហម​ខេត្តបាន​អានសារ​លិខិតថ្វាយ​ព្រះពរដែ​លមានខ្លឹមសារថា នាងឱកាសដ៏​មង្គលថ្លៃថ្លាក្នុងព្រះ​រាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្ដេ​ចព្រះមហាក្សត្រី នរោត្តមមុនី​នាថសីហនុ ព្រះវររាជ​មាតាជាតិខ្មែរ គម្រប់ ៨៦ យាងចូល ៨៧ ព្រះវ​ស្សា នា​ពេលខាងមុខនេះទូលព្រះ​បង្គយើងខ្ញុំទាំង​អស់គ្នា ជាគណៈកិត្តិយសសាខា គណៈកម្មា​ធិការសាខា ក្រុមប្រតិបត្តិសា​ខា អនុសាខាក្រុមកាកបាទក្រហមឃុំសង្កាត់ អ្នកស្ម័គ្រចិត្តនិង​យុវជនកាក​បាទក្រហមកម្ពុជា នៃសាខា​កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្នុង​នាមទូ​លព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមព្រះ​បរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរ​សួស្តី មហាប្រសើរគ្រប់ប្រការថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធា​នកិត្តិយ​សកា​កបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះរាជសុ​ខភាពល្អបរិ​បូណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមមាន​ព្រះជន្មាយុយឺ​នយូរ​ជាងរយព្រះវស្សា ដើម្បីគង់ប្រថា​ប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តជារៀងដ៏រាបតទៅ។ ព្រះ​មហាករុ​ណាទិគុណ និងប្រកបដោយព្រះព្រហ្មវិហារធ​ម៌ដ៏ថ្លៃថ្លា នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជ​មាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដែលជា​និច្ចកាលព្រះអង្គទ្រង់បានលះបង់ព្រះកាយ ពលមិនគិ​តការនឿយហត់ក្នុងព្រះរាជកិច្ច​ដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជា​នុរាស្ត្រជាទីស្រឡាញ់រ​បស់ទ្រង់គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្មវស្សាដ៏ឧត្តុង្គឧត្តមនាឆ្នាំនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់សូម​លើកហត្ថ​បួងសួងដល់គុណបុណ្យព្រះរ​តនត្រ័យ ព្រះបារមីថែរក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុសក្ដិ​សិទ្ធិក្នុងលោក ពិសេ​សទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមប្រោះព្រំនូវ​ព្រះសព្ទសាធុ​ការពរជ័យ​គ្រប់ប្រការ ថ្វាយ សម្ដេចព្រះមហា​ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម​ព្រះអង្គប្រកប​ដោយព្រះពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ចុ​ងក្រោយគណៈអធិប​តីបានចែកជូននូវអំ​ណោយដល់ តាជី យាយជី ២២នាក់ ម្នាក់ៗទទួលបាន ក្រណា​ត់ស ១ដុំ ក្រមា ១ អាវយឺត ២ ថវិកាមួយចំនួន លោកតាលោកយាយចូលរួម សារុង១ ថវិកា​មួយ​ចំនួនផងដែរ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button