ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យមើល​ការជួសជុលផ្លូវ នៅឃុំគំរូ និង​ឃុំថ្មពួក ស្រុ​កថ្មពួក

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃសៅរ៍ទី១​០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះ​ពិនិត្យ និ​ងពន្លឿន​ការងារ​ជួសជុ​លផ្លូវ​លំ​ក្នុង​ភូមិ ស្ថិត​នៅក្នុង​ឃុំថ្មពួក និង​ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទា​យមានជ័យ​ ដើម្បីក្រាលគ្រួស​ក្រហម និងកាយ​ប្រឡាយ​រំដោះទឹកអ​មសងខា​ងផ្លូវ ដែលជាបញ្ហាប្រឈម និងក្តី​កង្វល់របស់ប្រជាពលរដ្ឋ ។​

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ក្រុមការងារ​មិនទុក​បញ្ហាចោល​នោះ​ទេ​ យើងធ្វើការដោះ​ស្រា​យជាបណ្តើរៗ តាមលទ្ធភាព ស្ថាន​ភាពជាក់ស្តែង។ទោះ​បីកន្លែង​ខ្លះមិនទា​ន់បានឆ្លើយ​តបបានភ្លាម សូម​ការយោគយ​ល់ពីពុកម៉ែបងប្អូន ក្រុមការងារជំ​នាញយើង នឹងបន្តទៅ​នាពេលខាងមុខ។

សូមបញ្ជាក់ថាឆ្លើយត​បសំណូមពរពុកម៉ែបងប្អូន ហើយក្នុង​ឆ្នាំ២០២៣នេះ ដោយប្រើប្រាស់​កញ្ចប់ថវិកា​អភិវឌ្ឍន៍​របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ/​សង្កាត់នឹងស្ថា​បនាជាផ្លូវបេតុង​វែងខ្លីរា​ប់រយ​ខ្សែ តាមបណ្តាភូ​មិ ឃុំដែលបងប្អូនប្រ​ជាពលរដ្ឋរស់នៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button