ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនក​ម្លាំងន​គរបា​លជាច្រើ​ននាក់ ចុះជួយជួស​ជុលផ្ទះ​ជូនប្រជា​ពលរដ្ឋ​៧ក្រុង-ស្រុក ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

(បន្ទាយមានជ័យ)៖ដោយមានការណែនាំ និងទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរ​បាលខេត្តបន្ទា​យមានជ័យ នៅថ្ងៃទី២​៦ ខែមេ​សា ឆ្នាំ២​០២៣នេះ កម្លាំងនគ​របាល​តាម​បណ្តា​កង​ឯក​ភាព កម្លាំងកា​រិយាល័យ​ជំនាញ​ កម្លាំងអធិកា​រដ្ឋាន​នគរបាល​ក្រុងស្រុក និងកម្លាំងបញ្ជា​ការវ​រ:នគ​​របាលការ​ពារព្រំ​ដែនគោ​កទាំង៤ បានចេ​ញប្រតិ​បត្តិការ​ចុះ​ជួយជួសជុល ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់ ​បាក់រលំ ​ប៉ើងដំបូល ​សរុប១៤៥ខ្នង (សាលា​ឆាន់១​ខ្នង) នៅ​ក្នុងក្រុង​ស្រុកទាំង​៧ ក្នុងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា កា​លល្ងាចនិង​យប់ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០២៣ មានភ្លៀងមួ​យមេយ៉ា​ងធំលាយ​ឡំជាមួយខ្សល់​កន្ត្រាក់ បា​នបណ្តា​លឲ្យផ្ទះ​ប្រជាពលរដ្ឋ០​៧ក្រុង ស្រុក​ ក្នុងខេត្តបន្ទា​យមានជ័យ បា​នរងការខូ​ចខាត ខ្លះបា​ក់រលំខ្លះរ​បើក​ដំបូ​លធ្ងន់ ស្រាល សរុបចំនួន ​១៤៥ខ្នង(សា​លាឆាន់០១ខ្នង)

យោង​តាមរបាយារណ៍បឋ​មរបស់ស្នងកា​រដ្ឋាននគ​​របាលខេត្តប​ន្ទាយមានជ័យ បានឲ្យដឹង​នៅថ្ងៃទី​២៦ ខែមេ​សា ឆ្នាំ២០២​៣​ ហេតុ​ការ​ណ៍គ្រោះ​ធម្មជាតិនេះ​ថា បង្កឲ្យខូច​ខាតរបើក​ដំបូលផ្ទះប្រ​ជាពលរដ្ឋ លើ០៤ឃុំ​ នៅ​ស្រុកម៉ាឡៃ ស​រុបចំនួន​២៨ខ្នង (រលំ០១ខ្នង) ​ក្នុងនោះ

/-ឃុំបឹងបេ​ងចំនួន​០៨​ខ្នង,/-ឃុំម៉ាឡៃ ​ចំនួន០៨ខ្នង(រលំ​)១ខ្នង),/​-ឃុំទួឡព​ង្រចំនួន១១ខ្នង,/-ឃុះ​អូរសំព័​រចំនួន០១ខ្នង ។

ស្រុកស្វា​យចេក លើ០៤​ឃុំ សរុប ចំនួ​ន២៥ខ្នង​(សាលាឆា​ន់០១ខ្នង) ក្នុងនោះ​មាន៖

/-ឃុំ​រលួស ចំនួន០​២ខ្នង,២​/-ឃុំស្វាយចេក​ចំនួន០២ខ្នង,/-ឃុំស្លក្រាមចំ​នួន១៩ខ្នង​(សាលាឆាន់​០១ខ្នង),/-ឃុំផ្គាំចំ​នួន០២ខ្នង ។

ក្រុងសិរីសោភ័ណ នៅក្នុងស​ង្កាត់ម្កាក់ ស​រុបចំនួន២​៤ខ្នង ។

ស្រុកអូរ​ជ្រៅ ខូចខាតលើ​០៣ឃុំ ​សរុបចំនួន​៣០ខ្នង មា​ន៖

/-ឃុំអូរបីជា​ន់ចំនួន០៣ខ្នង,​/-ឃុំចង្ហា​ចំនួន១៩ខ្នង,​/-ឃុំគត្តសត​ ចំនួន០៨ខ្នង ។

ស្រុកភ្នំស្រុក ​លើ០២​ឃុំ សរុបចំ​នួន១​៦ខ្នង (រ​លំ០១ខ្នង) មា​ន៖

ឃុំណាំ​តៅ ចំ​នួន១០ខ្ន​ង(រលំ០​១ខ្នង) ,​ឃុំ ពន្លៃ ​ចំនួន០៦ខ្នង ។

ក្រុងប៉ោប៉ែត ក្នុងសង្កាត់និមិត្ត ខូចខាតសរុប ចំនួន១៩ខ្នង ។

ស្រុកថ្មពួក លើ​០២ឃុំ សរុបចំនួន០​៣ មាន៖

/-ឃុំគោ​ក​កឋិន ចំនួន០១ខ្នង,​/-ឃុំបន្ទាយឆ្មារ ចំ​នួន០២ខ្នង ។

បញ្ជាក់ថា៖ក្នុងហេ​តុការណ៍គ្រោះ​ធម្មជាតិនេះ ពុំបណ្តា​លឲ្យមាន​មនុស្សនិងសត្វពា​ហនៈរងគ្រោះថ្នា​ក់អ្វីនោះឡើ​យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button