ព័ត៌មានជាតិ

បើគ្មានធនធានម​នុស្សទេ កុំនិយា​យពីការអភិវឌ្ឍ ហើ​យត្រូវចាប់ផ្តើមពីយើង ទាំងគ្នា​ថែរក្សា​សុខ​សន្តិភាព

(ខេត្តកំពង់ចាម)៖ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយ​គណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ សាស្តា​ចារ្យ ប្រមាណជិត១,០០០នាក់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលា​ខេត្តកំពង់​ចាម ឯកឧត្តម អ៊ុន ​ចាន់ដា អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ចាម បានមានប្រសា​សន៍​ថា បើគ្មានធនធា​នមនុស្សទេ កុំនិយា​យពីការអភិវឌ្ឍន៍ ហើយត្រូវចាប់ផ្តើមពីយើង ទាំងគ្នាក្នុ​ងការថែរ​ក្សាសុខសន្តិភាព។ធនធានមនុស្សមាន​សារ:សំខា​ន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ និង​ការកសាងប្រទេស​របស់យើងឲ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តា​ប្រទេសជាតិមា​នសុខ​សន្តិភាពពេញលេញ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងប​ន្តថា តាមរ​យៈកំ​ណែទម្រង់នានា របស់រាជរដ្ឋាភិបាល ធ្វើឲ្យវិ​ស័យ​អប់រំមានការរីកចម្រើនខ្លាំង ព្រមទាំងសិស្សានុសិស្ស សប្បាយចិត្ត នៅក្នុងការខិតខំរៀ​នសូត្រ​។ រីឯគ្រូបង្រៀន ក៏បានបំ​ពេញកាតព្វកិច្ចជាគ្រូល្អ នៅតាមបណ្ដាសាលា និងថ្នាក់រៀនរបស់ខ្លួន ដែល​ប្រការនេះ ធ្វើឱ្យខេត្តកំពង់ចាម ទទួលបានលទ្ធ​ផលសិស្សប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​កន្លងទៅ ទទួ​លបាននិទ្ទេស A រហូតដល់ទៅ ៣២​នាក់ ហើយ​លទ្ធផល​ទាំងនោះ ជាការចូល​រួមចំ​ណែ​កទាំង​អស់គ្នា រប​ស់លោកគ្រូ អ្នកគ្រូ និងអាណា​ព្យាបាល និងគណៈគ្រប់គ្រងសាលា ព្រមទាំ​ងម​ន្ទីរអប់រំយុវជ​ននិងកីឡា បានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហា លោកគ្រូ អ្នកគ្រូបាន​ខិតខំបង្រៀន​សិស្ស ដោ​យយកចិត្តទុក​ដាក់ ដែលទាំងអស់​នេះហើយ គឺជាការចូ​លរួមចំណែក​ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីក​ចម្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញយុ​ទ្ធសាស្ត្រចតុកោ​ណដំណា​ក់កាលទី៤ ក្នុងនោះ​មានវិស័យ ផ្លូវ,ទឹក,ភ្លើង,និងមនុស្ស ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធាន​មនុស្ស​បានឈរមកលំដាប់អទិភាពទី ១វិញ ពីព្រោះវិស័យធន​ធានមនុស្សនេះសំខាន់ណាស់ នៅក្នុងការ​អភិវឌ្ឍន៍ប្រទេសឲ្យរី​កចម្រើន បន្ទាប់ពីប្រទេសជាតិរបស់យើង មានសុខសន្តិភាព​ពេញលេញ បានមកពីការខិតខំប្រឹងប្រែងរប​ស់រាជរដ្ឋាភិបាលកម្ពុជា ដែលមា​នសម្ដេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!