ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមាជ័យ បើក​កិច្ចប្រជុំផ្សព្វផ្សាយ​ផែន​ការអន្តរស្ថាប័ន ស្ដីពីកិច្ចកា​រពារពិនិត្យ​បញ្ជី​ឈ្មោះ​ចុះឈ្មោះបោះឆ្នោត ថ្នាក់​ជាតិ​ក្រោម​ជាតិប្រចាំឆ្នាំ២០២២ ២០២៤

(បន្ទាយមានជ័យ)យោងសេចក្ដីសម្រេចលេខ ១១ សសរ ចុះថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ ស្ដីពីការ​បង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិ​ន្ត្រៃយ៍សម្រាប់ការបោះឆ្នោតចាប់ពីឆ្នាំ ២០​២២​ដល់២០២៤ ដោយពិនិត្យ​តាមការចាំបាច់នោះរដ្ឋបាល​ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បាន​បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្ដីពីកិច្ចការពារ​ពិនិត្យប​ញ្ជីការចុះ​ឈ្មោះបោះឆ្នោត ថ្នាក់ជាតិនិ​ងថ្នាក់ក្រោមជាតិប្រចាំឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ក្រោមអធិ​បតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​អ៊ុំ​ រាត្រី អភិបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​បានលើកឡើងថា កម្លាំង​មានសមត្ថកិច្ចគ្រប់ប្រភេទ​គឺឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រម​សីលធម៌​សម្រាប់​ចូលរួម​ការពារសន្តិសុខ ក្នុងការបោះឆ្នោត ថ្នាក់ជាតិ​និងថ្នាក់​ក្រោមជាតិជា​ពិសេសកម្លាំង​សមត្ថកិច្ច​និងត្រៀម ការពារ​សន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ដែលគ​ណៈកម្មាធិ​ការជាតិរៀបចំការបោះឆ្នោតកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បន្តថា មុខសញ្ញា​គោលដៅដែលត្រូវការពារ យន្តការនិង​រចនា​សម្ព័ន្ធសន្តិសុ​ខបោះឆ្នោត ត្រូវចាត់ចែងភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារមុខសញ្ញា​និងគោល​ដៅ​សំខាន់ៗ តាមសំណូម​ពរចាំបា​ច់របស់ គណៈ​កម្មការរៀបចំកា​របោះឆ្នោតគ្រប់លំដាប់ថ្នាក់ ចំពោះ​មុខ​សញ្ញាឬគោ​លដៅខ្លះ គួរត្រូវ​បានរៀប​ចំកា​រពា​រជារួម។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា​បាននឹង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខប្រ​កបដោយភា​ពស្វា​ហាប់ ​ក្រោមម្លប់​សន្តិភា​ពធានា​បាននូវស្ថិរ​ភាព​ន​យោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និងសុ​វត្ថិភាពសង្គម ដោយប្រកា​ន់ខ្ជាប់​នូវគោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការ​គោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ បើទោះបីជា​ព្រះរាជាណា​ចក្រកម្ពុជា កំពុងតែ​សកម្មផុល​ផុសក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធ​នឹងជំ​ងឺឆ្លងរា​តត្បាតកូវីដ19 ក៏ដោយ។

ឯកឧត្តមបន្តថា អនុលោ​មតាមច្បាប់ស្ដីពី​ការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( ..) ត្រូវអ​នុវត្តការពិនិត្យប​ញ្ជីឈ្មោះ និងការចុះ​ឈ្មោះ​បោះឆ្នោតប្រចាំឆ្នាំ ការផ្ដល់សុពលភា​ពបញ្ជីបោះ​ឆ្នោតប្រចាំឆ្នាំ និងការ​បោះឆ្នោ​តថ្នាក់ជាតិថ្នាក់ក្រោម​ជាតិ តាមនីតិកាល និងអាណត្តិនី​មួយៗ​ជាបន្ត​បន្ទាប់ ដែល​ដំណើរការរៀ​បចំនេះត្រូវចាប់​ផ្ដើមពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ មានដូ​ចតទៅ

ការបោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់ អាណត្តិទី ៥ (នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនាឆ្នាំ ២០​២២)

– ​ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ (ដើម្បីរៀបចំបញ្ជី​បោះឆ្នោតប​ម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧)

ការបោះឆ្នោតជ្រើសតាំ​ងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣។

ការបោះឆ្នោតជ្រើសតាំងស​មាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ​ធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម​ប្រឹក្សាខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!