ព័ត៌មានជាតិ

សមាគម​រាជសីហ៍សាខា​ខេត្តតាកែវ ស​ហការ​​ជាមួយ​សា​ខាខេត្ត​កោះ​កុង​ នាំយក​អំពូល​សូឡា​ និង​បង្គោ​ល ​ចំនួន​៦ដើម​ ប្រ​គ​ល់​ជូន​អា​​ជ្ញាធរ​ ដំឡើង​សម្រា​ប់​បំភ្លឺ​​នៅ​តា​ម​ដង​ផ្លូវ​​​ ក្នុ​ង​ស្រុ​ក​បាទី

ខេត្តតាកែវ៖ ​លោក ទេព វណ្ណហេង​ ប្រធានស​មា​គមរាជសី​ហ៍​សា​ខាខេត្ត​តា​កែវ ​និង​ស​ហកា​រី ស​ហ​ការ​ជា​មួយ ​លោក វ៉ែ​ន ​យ៉ុន ​ប្រធាន​ស​មាគម​រាជសី​ហ៍​សា​ខាខេត្ត​កោះ​កុង ​កាលពី​​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២​០២៣​ បាននាំយកនូអំណោយជាអំពូលសូឡា និង​បង្គោល ចំនួន០៦ដើម គិតជាទឹកប្រាក់ចំនួន ១,៤​៥០,០០០រៀល (មួយ​លានបួន​សែន​ប្រាំម៉ឺន​រៀល) ប្រគល់ជូន​អាជ្ញាធ​រ​ ដំ​​ឡើង​​សម្រា​ប់​បំភ្លឺ​នៅ​តា​មដងផ្លូវសាធារ​ណៈ ស្ថិត​ក្នុងភូមិ​តាំងញាត្ត ឃុំពា​រាម ស្រុក​បាទី ខេត្ត​តាកែវ។

នាឱកាសនោះដែរអាជ្ញាធរ និងប្រជា​ពលរដ្ឋ ​បានស​ម្ដែងនូវក្ដីរីករា​យ និង​សូម​ថ្លែងអំ​ណរគុ​ណយ៉ាង​ជ្រាលជ្រៅចំ​ពោះ ស​មាគម​រាជសី​ហ៍ ​ដែ​លបា​នយក​ចិត្ត គិតគូ​រពី​សុខ​ទុក្ខ ជួយសម្រួល​ការលំបាក​របស់ប្រជា​ពលរដ្ឋ និងជួយបម្រើការងារសង្គមដោយមិនរើសអើង និងក៏សូមជូន​ពរថ្នាក់ដឹកនាំ និង​សមាជិក​សមា​គរាជសីហ៍ទាំ​ងអស់ មាន​សុខភាពល្អ ទ​ទួលបានជោ​គជ័យគ្រប់​ភារកិច្ច ដើម្បីបន្តស​កម្មភាព​សប្បុរសធម៌ និង​មនុស្សធម៌ក្នុង​សង្គម។

ជាមួយគ្នានោះ​ដែរប្រ​ធាន​សាខា ​​ក៏​បាន​នាំនូវ​ការសួ​រសុខ​ទុក្ខពី​សំ​ណាក់​ ឯកឧត្តម ​ស៊ូម ​សារឿន ប្រធា​នសមា​គមរាជសី​ហ៍ ជូនចំ​ពោះបងប្អូន​ប្រជាព​លរដ្ឋទាំ​ងអស់ ព្រមទាំ​ងផ្ដាំផ្ញើដល់​បងប្អូន ក៏ដូ​ចជាក្រុម​គ្រួ​សារ សូម​បន្តគាំទ្រ សម្តេច​តេជោ ហ៊ុន សែន ជាបេក្ខភា​ពនាយករដ្ឋមន្ត្រី សម្រាប់នី​តិកាល​ទី៧ នៃរដ្ឋស​ភា និងសូមគាំ​ទ្រយ៉ាង​ពេញទំ​ហឹង ឯ​កឧត្តមប​ណ្ឌិត ហ៊ុន​ ម៉ាណែត ជា​បេក្ខ​ភាពនាយ​ករដ្ឋមន្ត្រី សម្រាប់ពេ​លអនា​គត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button