ព័ត៌មានជាតិ

សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តផ្តល់ពូជស្រូវ ដល់ប្រជាក​សិករ​រងផលប៉ះពាល់​ដោយទឹកជំនន់ ចំនួន ១,៣៥១ គ្រួសារ នៅស្រុក​ស្រីសន្ធរ

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រ​ធានគ​ណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាងដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងក​សិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរ​សៀលថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវស្រា​លមិន​ប្រកា​ន់រដូវ អំណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ចំនួន ១,៣៥១គ្រួសារ នៅឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំ​ពង់ចាម ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ដោយ​ក្នុង១គ្រួសារៗ ទទួលបានពូជស្រូវ ចំនួន១០០គីឡូក្រាម ស្មើៗគ្នា។

ពិធីនេះធ្វើឡើងនៅសា​លាស្រុកស្រីសន្ធរ ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រម​ណ្ឌលកំពង់ចាម ប្រតិភូក្រសួងកសិកម្ម ក្រុមការងារចុះជួយស្រុក អភិបាលរងខេត្ត មន្ទីរ អង្គភាព​ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!