ព័ត៌មានជាតិ

សា​លាចំណេះទូទៅ​ ហា ​ឆាន់ ខាំ និងមហាវិទ្យាល័យគ្រីស្ទាន ក្រុង​សិរីសោភ័ណ បើកបវេ​សន កាលថ្មីឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម អ៊ុំ​ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖សាលាចំណេះដឹងទូទៅរបស់ហា ឆាន់ ខាំ ​សាធារ​ណៈរ​ដ្ឋកូរ៉េ​និងម​ហាវិទ្យា​ល័យគ្រីស្ទាន ក្នុងក្រុងសិរី​សោភ័ណត្រូវបានបើ​កបវេសនកាលសិក្សាថ្មីឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣​ ក្រោមអធិ​បតីភាពឯកឧត្តម អ៊ុំ​ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះផងដែរ គណៈអធិបតី​ក៏បានផ្ដល់នូ​វអាហារូបក​រណ៍ដល់និស្សិត និង​បានផ្ដល់លិ​ខិតតែងតាំង​សាស្ត្រាចារ្យ និងលិខិតថ្លែងនូ​វអំណរគុណជូ​នដល់ឯកឧ​ត្តមអភិបា​លខេត្តផងដែរ។

លោក គឹម យ៉ង់អ៊ុក ប្រធានអង្គការ ហា ឆាន់ ខាំ ប្រទេសកូរ៉េប្រចាំ​កម្ពុជាបានមា​នប្រសាសន៍ថា ប្រ​ជា​​ជន​នៃប្រទេស​កូរ៉េ​ខាងត្បូងគឺ​មានម​នោសញ្ចេតនា ​អាណិតស្រឡាញ់​ដល់ប្រជាជនកម្ពុជា ជាពិ​សេស​គឺវិ​ស័យអប់រំ ដែល​ជាវិស័​យអទិ​ភាពដ៏​មានសារៈសំខាន់ ដើម្បីបង្កើន​ធនធាន​មនុស្ស​ហើ​យអង្គការ ហា ឆាន់ ខាំ និងបន្តជួយ​ដល់​សិស្សានុ​សិស្សផ្ដល់​អាហារូបក​រណ៍ជាបន្តបន្ទាប់ និង​សង្ឃឹមជឿ​ជាក់ថា​ប្អូនៗសិ​ស្សានុសិស្ស​ទាំងអស់ និងខិតខំរៀនសូ​ត្រ យ​កចិត្តទុកដាក់ ឧស្សា​ហ៍ព្យាយា​ម ដើម្បីក្លាយ​ជាកូនល្អ សិស្សល្អ ប្រ​ជាពលរដ្ឋល្អ ជៀ​សឆ្ងាយ​ពីរ​អំពើឧបាយមុខផ្សេងៗ ពិ​សេស​គ្រឿងញៀន។

ថ្លែងនាឱ​កាសបើក​បវេសនកាលថ្មីនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យបា​នមាន​ប្រសា​សន៍ កោត​សរសើរនិង​អរគុណយ៉ា​ងជ្រាលជ្រៅចំពោះប្រជាជនកូរ៉េ ដែល​មានចិត្តអាណិត​ស្រឡាញ់ចំ​ពោះប្អូន​ៗសិស្សានុសិ​ស្សដែល​បានរៀ​នសូត្រ ចំណេះដឹងទូទៅបានល្អកន្លងមក។

ឯកឧត្តមអភិបាលខេត្ត​បន្តថា ចំនួន​នៃការសិក្សារ​យៈពេលមួយឆ្នាំគឺមានថេរៈវេលាខ្លី ដែលយើ​ងទាំងអ​ស់គ្នា​ជាសិស្សត្រូវតែខិតខំប្រឹ​ងប្រែងប្រមូ​លផ្ដុំ កម្លាំង​កាយចិត្ត បញ្ញាស្មារ​តីនិងឆន្ទៈមោះមុត គិតគូស៊ី​ជម្រៅបោះជំ​ហានទៅមុខព្រ​មៗគ្នា ដើម្បីបុព្វ​ហេតុនៃការអ​ប់រំសម្រាប់ទាំងអស់គ្នា ក្លាយជា​ទំពាំងស្នង​ឬស្សីជា​សសរទ្រូងទ្រទ្រ​ង់ប្រទេ​សជាតិ ត្រូវគិតឲ្យបានច្បាស់ថា នៅក្នុង​សៀវភៅ​ជាប្រភពផ្លូ​វនៃប្រាជ្ញា។ ជាចុងក្រោយគណៈអធិបតីក៏​បានផ្ដល់ជូននៅ​កាដូអនុស្សាវ​រីយ៍ដល់​ឯកឧ​ត្តម អ​ស់​លោក ​លោកស្រី​ដែល​បានចូលរួម​ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!