ព័ត៌មានអន្តរជាតិ

ថៃឃាត់ខ្លួនពលករខ្មែរចំនួន១៣នាក់ និងតៃកុងឡាន​ជនជា​តិថៃ៣នាក់ នៅក្នុងផ្សា​ររោងគ្លឿ ប្រទេសថៃ

(ថៃ)៖អាជ្ញាធរថៃ​បាន​ចាប់ឃាត់ខ្លួនពលករខ្មែរ​ ចំនួន១៣នាក់ និងតៃកុងរថយន្ត​ដែលជាជនជាតិថែ​នចំនួន​៣នាក់ កាល​ពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងផ្សាររោងគ្លឿ ភូមិ​ដុងងូ ឃុំប៉ារ៉ៃ ​ស្រុកអារញ្ញ​ ខេត្តស្រះកែវ ប្រទេសថៃ​ ពាក់ព័ន្ធករណីឆ្លងដែន និងស្នាក់នៅខុស​ច្បាប់។នេះបើតាមការចុះផ្សាយ​របស់សារព័ត៌មានក្នុងស្រុកថៃ ។

 

ប្រភពដដែលបន្តថា នៅមុនពេលឃាត់ខ្លួន​ពលករខ្មែរទាំង១៣នាក់ និងតៃកុងរថ​យន្តជនជាតិថៃ​ខាង​លើនេះ បានធ្វើឡើងខណៈកម្លាំងទាហានកងរយទី១៣០២ បានចុះល្បាតក្នុងភូមិ ​បាន​សាស្រ្តទ​ទួលខុសត្រូវ រហូតបាន​ប្រទះឃើញរថយន្តគួ​រឲ្យសង្ស័យចំនួន​៣គ្រឿង នៅ​ក្នុងផ្សាររោងគ្លឿ ទើប​ធ្វើការត្រួតពិនិត្យ​ ក៏​ឃើញអ្នក​ដំណើរ​នៅក្នុង​រថ​យន្តជា​​ពលរដ្ឋខ្មែរ ​សរុប១៣​នាក់ ធ្វើការសួរនាំ​ទើបដឹ​ងថា ពួក​គេមិនមាន​ឯកសារធ្វើដំណើ​រ ឬប៉ាស្ពរ័ចុះបញ្ជីឲ្យ​ស្នាក់នៅក្នុងប្រ​ទេសថៃ ទើបឈាន​ដល់ការឃាត់ខ្លួនតែម្តង។

 

នៅចំពោះមុខសមត្ថកិច្ចថៃ ពលរដ្ឋខ្មែរទាំង១៣នាក់បានឆ្លើយថា ពួក​គេ​ធ្វើដំ​ណើរតាម​រថយន្ត​នា​ពេល​នេះ ​ក្នុងគោលបំណង​ទៅរ​កការងារធ្វើនៅខេត្ត​ចាន់បុរី ដោយ​ម៉ៅរ​ថយន្ត​៣​គ្រឿង ក្នុងតម្លៃ១​គ្រឿង​​៣,៥០​០បាត។

ក្រោយពីសមត្ថកិច្ចថៃសួរនាំយ៉ា​ងលម្អិត ដើម្បីបំបែក​សំណុំរឿង​ឈានទៅ​ចាប់ខ្លួនអ្នក​ដែល​ពាក់ពន្ធ័ និង​អ​នុវត្ត​តាមវិធានរប​ស់សុខា​ភិបាល មុនហ្នឹង​បញ្ជូនខ្លួនពួកគេ​ទាំងអស់ ព្រមទាំងតៃកុងឡាន​ជនជា​តិថៃ និងវត្ថុតា​ងរថយន្តទាំង៣គ្រឿង ទៅឲ្យជំ​នាញខ្លងលឹក ដើម្បីចា​ត់ការតាមច្បាប់បន្ត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!