ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ ជាជនជាតិថៃ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

(បន្ទាយមនជ័យ):ជនសង្ស័យម្នាក់ឈ្មោះ￸ ភី រ៉ារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួន នៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ឃាត់ខ្លួនជនសង្ស័យកម្លាំងដកហូតបាននូវវត្ថុតាងមាន ម៉្សៅម៉ត់ពណ៌សចំនួន០៨កូនថង់ ស្មើនឹងទម្ងន់៧,១១ក្រាម និងសម្ភារ:មួយចំនួនទៀត រួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ។

ជនសង្ស័យជាជនជាតិថៃ ក្រោយពីសមត្ថកិច្ចសួរនាំ បានឆ្លើយរៀបរាប់ថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនមកទុកប្រើប្រាស់ខ្លួនឯងផង និងលក់ដូរបន្តផង ។

ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថាបច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី០៦ ខែកម្ភ: ឆ្នាំ២០២២នេះ￸ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button