ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

ប្រតិភូសមាជិកព្រឹទ្ធសភាបារាំង និងសមាគមកុមារជ័យ បន្តបង្កើន​ការឧបត្ថម្ភ គាំទ្រ​គម្រោង​បង្រៀន​ភាសាបារាំង និងចលនាបរិស្ថាន​សាលារៀន នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ក្នុងដំ​ណើរការបំពេញ​ទស្សន​កិច្ច នៅវិទ្យា​ល័យ​ហ៊ុន សែន​ខ្លាកូន,​នៅសាលា​បឋម​សិក្សាកុ​មារសង្គ្រោះ,​នៅសាលា​ខេត្តបន្ទាយ​មានជ័យ និង​នៅប្រា​សាទបន្ទាយ​ឆ្មារ នាថ្ងៃទី​០៨ ខែកុម្ភ: ឆ្នាំ២០២២ ​របស់ប្រតិភូស​​មា​ជិកព្រឹទ្ធសភា​សា​ធារណរដ្ឋ​បារាំង និងសមា​គមកុមារជ័យ ប្រ​ទេស​បា​រាំង ដឹក​នាំដោ​យ​លោកហ្វ្រង់ស័្វរ ហ្ក្រូស​ឌីឌីយេ ( H E François Grosdidier ) ជាស​មាជិ​ក​ព្រឹទ្ធសភា និងជា​អភិបាល​ក្រុង​ម៉េស(Meiz ខេត្តម៉ូហ្សែល័រ(Mozelle); ​លោកPascal babin ) និង​សមា​គ​មកុមា​រជ័យ ដឹកនាំ​ដោយ សាត វិច្ឆិកា នាពេលនេះក្នុង​គោលបំណ​ងជម្រុញ គាំទ្រលើ​ការប​ង្រៀន​រៀនភាសាបារាំង និងបំផុស​អោយ​មា​នការគាំទ្រ លើកកម្ពស់​បរិស្ថាន ។

លោកហ្វ្រង់ស្វ័រ ហ្កូសឌីឌីយេ បានមានប្រសាសន៍ថា លោកជាអ​តីតមេភូមិហ្គូហ្គី ហើយ​លោកបាន​ចូលរួ​មគាំ​ទ្រ​សមា​គម​កុមារជ័យ។​ក្នុងនោះ​បានអ​ញ្ជើញ​សិស្សកម្ពុជា​ ២នាក់ គឺ​ពីវិទ្យា​ល័យហ៊ុន សែ​ន​ខ្លាកូន ធ្វើជាទូ​ត​សិស្សសា​លាទៅ​ទស្សន​កិច្ចនៅ​ប្រទេសបា​រាំង ​លើគម្រោង​ចលនា​លើកម្ពស់​បរិស្ថា​ន ។ក្រោយមក​លោក​ជាសមា​ជិកព្រឹទ្ធ​សភា នៃ​សាធារណរដ្ឋបារាំង និង​ឥឡូវជា​ចៅហ្វាយ​ក្រុង​ម៉េ​ស(Viile de Meiz )នៃ​ខេត្តម៉ូ​ហ្សែល័រ(Mozelle) ពោល​គឺ​លោកនឹង​មា​នថាម​ព​លខ្លាំង​ជាងមុន​សម្រាប់​ជួយ​គាំទ្រ​គម្រោងនេះ ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេ​ត្តបន្ទាយមានជ័យ បាន​ថ្លែង​អ​គុណ​ដល់ប្រ​តិភូស​មាជិក​ព្រឹទ្ធសភា​បារាំង និង​ស​មាគមកុ​មារជ័យ ដែលបា​នជួយឧបត្ថម្ភ​គាំទ្រដល់​គម្រោ​ងបង្រៀន​ភាសាបារាំ​ងនៅ​វិទ្យាល័យ​ហ៊ុន សែនខ្លាកូន និង​សាលា​បឋមសិ​ក្សាកុ​មារ​សង្គ្រោះ នៅក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទា​យមានជ័យ។ក្នុងនោះ ក៏បាន​ទទួលស្គាល់​ជា​សា​លាគំរូ នៃថ្នាក់​បង្រៀនភាសាបារាំង​ នៅ​កម្ពុជាសម្រាប់​គម្រោងខាង​លើ។

ឯកឧត្តមអភិបាលខេត្ត​សង្ឃឹមជឿជាក់ថា គម្រោងខាង​លើ​នឹងពង្រឹងព​ង្រីកបន្ថែមទៀត​ ហើយ​ឯក​ឧត្តម​ក៏ជម្រុញលើកទឹ​កចិត្តដ​ល់លោកគ្រូ អ្នកគ្រូបរ​ទេសនិងខ្មែរ ខិតខំរ​ក​វិធី​សាស្ត្រប​ង្រៀនភា​សាបារាំង ហើយក៏ស្នើ​អោយក្បួយ​ៗសិស្សានុសិស្សបន្ត​ខិតខំរៀនសូត្រ អោយមានចំ​ណេះជំនាញពិ​ត​ប្រាកដ ដើម្បីអនាគតខ្លួន ក្រុមគ្រួ​សារ និងប្រទេសជាតិ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!