ព័ត៌មានជាតិ

ប្រកា​សចូល​កាន់មុខតំណែង អភិបា​លរង ​នៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិ​ការក្រ​សួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម អញ្ជើញជាអធិបតី ក្នុងពិធីប្រកា​សចូល​កាន់​មុខ​តំណែងអភិបាលរង នៃគណៈអភិបា​លខេត្តបន្ទាយមា​នជ័យ។ពិធីនេះបា​នប្រព្រឹត្តទៅនៅ​សា​លប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ដោយ​មានការចូលរួមពីថ្នាក់ដឹក​នាំខេត្ត ម​ន្ទីរ​អង្គភា​ពជុំវិញ​ខេត្ត និង​មន្ត្រីរដ្ឋ​បាល​ខេត្តផងដែរ។

អភិបាលរងខេត្តដែលត្រូវប្រកាសចូលកាន់មុខតំណែងនោះរួមមាន

ទី១៖លោក ឈឿង ក្រៃយ៉ុង ពីនាយករដ្ឋបាលសាលាខេត្ត ឡើង​ជាអភិបាលរងខេត្ត។

ទី២៖ លោក ប្រាក់ ប៉ូលី ពី មន្ត្រីក្រសួងមហាផ្ទៃ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំ​ណង់ និងសូរិយោដីខេត្ត មកជាអភិបាលរងខេត្ត

ទី៣៖ លោក ហ៊ឹល រ៉ាយ៉ា ពីអភិបាលក្រុងសិរីសោ​ភ័ណ ឡើងជា​អភិបាលរងខេត្ត។

ទី៤៖ លោក យឹម សំណាង ពីអ​ភិបាលស្រុក​អូរជ្រៅ ឡើងជាអភិបាលរងខេត្ត

ទី៥៖ លោក ឃ្លោក ណួយ ពីអភិបាលរង ខេត្តប៉ៃ​លិន មកជាអ​ភិបាលរង​ខេត្តបន្ទាយមានជ័យ ជំនួស​លោក អោម ចន្ថា អភិបាលរ​ងខេត្ត ដែលឡើង​ទៅជា​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ទី៦លោក ណង វុទ្ធី នា​យករងរដ្ឋបាល ឡើងជានា​យករដ្ឋបាលសាលាខេត្ត។

បន្ទាប់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យបានឡើង​ធ្វើសេ​ចក្ដីរាយ​ការណ៍រួចមក​ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការ​ចូលកាន់​មុខតំណែង​ជា​អភិបាលរ​ងខេត្តនេះ គឺសំ​ដៅចូលរួម​ខិតខំបំពេញការងារ ​ភារកិច្ច ថែរក្សា​ ពង្រឹង​សន្តិភាព ស្ថេរ​ភាព​ន​យោបាយ ស្ថេរភា​ពសង្គម សន្តិសុខសង្គម​សណ្ដាប់ធ្នាប់ និងខិតខំរួមគ្នា​អភិវឌ្ឍខេត្ត​បន្ទាយ​មានជ័យ ឲ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យ។

ឯកឧត្ដម បានបន្តថា ក្នុងឆ្នាំ២០២២ ពិភពលោ​កទាំងមូល ព្រម​ជាមួ​យនឹង​កម្ពុជាផងដែរ បានទទួល​រងនូវការប៉ះ​ពាល់មកលើសុខ​ភាពសាធារណៈ​ សេដ្ឋកិច្ចសង្គម និងជីវភាពរស់​នៅរបស់​ប្រជាពលរដ្ឋ ដែលបណ្តា​លមកពីការឆ្លងរាល​ដាលនៃ​ជំងឺកូវីដ១៩ ទាំងការប្រកួត​ប្រជែងក្នុង​ចំណោម​ប្រទេសម​ហា​អំណាច ពិ​សេសការផ្ទុះឡើង សង្គ្រាមប្រទេស​អ៊ុយក្រែន និងរុស្ស៊ី​នឹងរ​យៈពេល​ជាងប្រាំ​មួយខែ​កន្លង​មកនេះ ដែលបច្ចុប្បន្នពុំទាន់​បានបញ្ចប់ស​ង្គ្រាមនៅឡើយ​ ដូចនេះ​ហើយ​ធ្វើឲ្យប្រទេ​សកម្ពុជា​ត្រូវទទួ​លរងនូវវិបត្តិសេ​ដ្ឋកិច្ចនេះខ្លះៗ ដូចជា​ប្រេងឡើង​ថ្លៃ ជីគីមីឡើងថ្លៃហួសកំណត់ ធ្វើឲ្យប្រជា​កសិករ ប្រកបរប​រកសិកម្ម លើបញ្ហា​ប្រឈមផ្នែក​ជីវភាព សេដ្ឋកិច្ចគ្រួសាររប​ស់ពួកគាត់​អត់ខ្លះៗ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button