ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មាន​កម្ពុជា-អាស៊ាន ស្នើសុំការលើកលែង​ពន្ធ​ដល់អ្នកសា​រព័ត៌មាន ពីប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖លោក ជា លីហ៊ាង ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាអាស៊ាន តំណាងឱ្យអង្គ​ភាព​សា​រព័ត៌មាន ចំនួន៤៥ស្ថាប័ន បានធ្វើលិខិតសុំកិច្ចអ​ន្តរាគមន៍ ទៅសម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរា​គមន៍ទៅ​ឯកឧត្ត​ម គង់ វិបុល​ អគ្គនាយក​ដ្ឋានពន្ធដារ ដើម្បីលើកលែង មិ​នយក​ពន្ធចំពោះ​អាជ្ញាប័ណ្ណសា​រព័ត៌មានទាំង៤៥​ស្ថាប័ន​ក្នុងសមាគម ក៏ដូចជាអ្នក​សារព័ត៌មាន​ដទៃទៀត។

នៅក្នុងលិខិតសុំកិ​ច្ចអន្តរាគម​ន៍នោះ​បានបញ្ជាក់​ថា មូលហេ​​តុដែ​លសមា​គម ស្នើ​សុំលើក​លែងបង់​ពន្ធលើ​អាជ្ញា​ប័ណ្ណសា​​រព័ត៌មានបែ​បនេះ គឺដោ​យសារ កាសែត គេហទំព័រ ក្នុង​សមាគមអ្នក​សារព័ត៌​មា​ន​កម្ពុជាអា ស៊ាន ពុំមា​ន​ប្រាក់​ចំណូល​ទៀង​ទាត់ប្រចាំ​ខែ ​ឬប្រចាំឆ្នាំ នឹងពុំមា​នប្រាក់ឧ​បត្ថម្ភ​សម្រា​ប់បេ​សកកម្ម ចុះយ​កព័ត៌មានជួយ​សង្គម។ ហេតុនេះ ដើម្បីជួយស​ម្រា​លបន្ទុកដល់ អ្នក​សារ​ព័ត៌មាន និង​ដើម្បីលើ​ស្ទួយ​វិស័យ​សារព័ត៌មាន នៅកម្ពុជា ​សមាគមសម្រេច​ធ្វើលិ​ខិតគោរព​ជូនសម្ដេ​ចតេជោ ដើម្បីសុំលើក​លែង ចំពោះ​ការបង់ពន្ធប្រ​ថាប់ត្រា លើ​ច្បាប់​អាជីវកម្មសា​រព័ត៌​មាន​។

ក្នុងលិ​ខិតនោះក៏បានស្នើសុំសម្តេចតេជោ ជួយអន្តរាគម​ន៍ដល់អាជ្ញាធ​រមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ជួយសហការ ​ការពារ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មាន​ បន្តចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍សង្គម​ជាតិ ក្រោមការ​ដឹកនាំដ៏​ឈ្លាស​វៃរប​ស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ​ឲ្យ​កាន់តែ​ជឿនលឿន​ សម្បូរុ​ងរឿ​​បន្ថែម​ទៀត៕ព័ត៌មានលំអិតសូម​អាននូវពាក្យស្នើសុំអន្តរាគមន៍ របស់សមាគមន៍ ដែលមានខ្លឹមសាដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!