ព័ត៌មានជាតិ

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី៥ អញ្ជើញចុះ​ពិនិត្យ លំហាត់យុទ្ធដំណើរទ័ព វគ្គ​ហ្វឹក​ហ្វឺន របស់កងពលតូចថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិ​ភាគទី៥ អមដំ​ណើរដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើង​លេខ៥១ នា​ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញ​ចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ព បញ្ជប់វគ្គហ្វឹក​ហ្វឺនទូទៅនៅ​នឹងកន្លែង​ចំណុះ​កងពល និងវរ​សេនាតូចថ្មើរជើងលេខ៥១៣ កងពលតូច​ថ្មើរជើងលេខ៥១ ដែលមាន​សិក្ខាកា​ម​សរុប ចំនួន ២​០០នាក់។

សូមប​ញ្ជាក់ផងដែរថា លំហាត់យុទ្ធដំណើរទ័ព​នេះ ចល័តដោយថ្មើរជើង ចំងាយ ១៧គីឡូម៉ែត្រ ដោយឆ្លង​កាត់ឧបសគ្គធម្មជាតិ មួយចំនួន ស្ថិតនៅក្នុងភូមិសាស្រ្តជិតព្រំដែនកម្ពុជាថៃ ក្នុង ស្រុកអូ​រជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក​ឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុង​កាលៈទេ​សៈប្រ​ទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹង​ស​មត្ថភាពកាយសម្បទា ជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណ​ភាព ឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿន​ការពារ​ជាតិ ការពារឯករាជ្យ អធិបតេយ្យ​ភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះដែរ លោកមេបញ្ជការរង នាយ​សេនាធិការ យោធភូមិភាគទី៥ បានគូសបញ្ជាក់ថា ក្រុមការងារហ្វឹកហ្វឺនត្រូវត្រួតពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួល​បាននិទ្ទេ​សល្អ ត្រូវផ្តល់នូវ ប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយ តម្លាភាព ដើម្បីកសា​ងពង្រឹងគុណ​ភាពនាយទាហានបន្តវេន។ក្រៅពី​ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោ​ងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះ​មហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ជាពិសេស​ត្រូវបន្តយ​កចិត្ត​ទុកដាក់ បន្តអនុវត្តវិធានការ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ តាមវិធានការសុខាភិបាល និងវិធា​នការ ៣ការពារ និង ៣កុំ ឲ្យបានជាប្រចាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!