ព័ត៌មានជាតិ

បុរសជាងឡានម្នាក់ ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿន រេចង្កូតទៅបុកបង្គោល ភ្លើង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តប៉ៃលិន៖បុរសម្នាក់ត្រូវបានគេស្គាល់ថាជាជាងឡាន បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុកបង្គោល

ភ្លើង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង

៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកជាបួនផ្សារអូរច្រាលើផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុឹង ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងឡាន ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បើកបរម៉ូតូម៉ាក Honda Click សេរីឆ្នាំ២០១៨ ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង1AA-3686(ខូចខាតធ្ងន់)ទិសដៅពីកេីតទៅលិច។

សមត្តកិច្ចជំនាញបានសន្និដ្ឋាន:តាមការបញ្ជាក់ពីក្រុមគ្រួសារសពនិងញាតិមិត្តភ័ក្របានបញ្ជាក់ថា ជនរងគ្រោះបានផឹកសុីតាំងពីក្បាលព្រលប់មកម្ល៉េះ។ក្រោយពីកម្លាំងនគរបាលចរាចរណ៍ក្រុងពិនិត្យបន្តថា ករណីនេះបណ្តាលមកពីជនរងគ្រោះបើក បរម៉ូតូក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន បណ្ដាលឱ្យជ្រុលបុកបង្គោលភ្លេីង ហើយ ស្លាប់នៅកន្លែងកេីតហេតុតែម្ដង។តាមការពិនិត្យ ពីជំនាញគ្រូពេទ្យឃេីញថា សព ពិតជាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន រួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ : ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!