ព័ត៌មានជាតិ

លោកយឹង សំអន អនុប្រធាន​សាខា​គយ និង​រដ្ឋករ​ ខេត្តស្វាយ​រៀង ត្រូវបានផ្ទេរភា​រកិច្ចបំរើការ​ងា​រជាប្រធាន​សាខាគយ និងរដ្ឋករ​ខេត្តប៉ៃលិន ជំនួស​លោកសំ សុវណ្ណារិទ្ធ ត្រូវទៅ​ទទួល​ភារកិច្ចនៅ​កន្លែង​ថ្មី

ខេត្តប៉ៃលិន៖យោងតាម​លិខិតបង្គាប់កា​ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា​លេខ១៦​១៩/​២២ ​អ..រ ចុះថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២២ ប្រ​កាសតែង​តាំងលោកយឹង សំអន អនុប្រធាន​សាខា​គយ និ​ងរដ្ឋករ​ខេត្តស្វាយ​រៀង​ឲ្យបំរើការ​ងារ​ជាប្រ​ធាន​សាខាគយ និងរដ្ឋករ​ខេត្តប៉ៃលិន ជំនួស​លោក សំ សុវណ្ណារិទ្ធ ប្រធា​នសា​ខាគយ និងរដ្ឋករ​ខេត្តប៉ៃលិន​ ដែលត្រូវទៅទទួល​ភារកិច្ចនៅកន្លែងថ្មី។ពិធីប្រកា​សផ្ទេរភា​រកិច្ចនេះ​បាន​ធ្វើឡើង​នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិ​បតីភា​ព ឯក​ឧត្តម ផា អេងវ៉េង អគ្គនា​យ​ករង នៃអគ្គនា​យកដ្ឋានគយ និងរដ្ឋាករ តំ​ណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូ​អមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអ​គ្គនាយដ្ឋានគយ និងរដ្ឋាក​រកម្ពុជា និ​ងលោក គោស៊ុ ប៊ុនសឿត អភិបាលរង​ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​លោកជំទាវ បាន ស្រមុំ អភិបា​លខេត្តប៉ៃលិន ព្រមទាំងមា​នការអញ្ជើញចូលពីប្រធា​នតុលាកា​រដំបូងខេត្ត ព្រះរាជ្ញាអ​មសា​លា​ដំបូង ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញ​ខេត្ត អភិបាលរងក្រុងស្រុក កង​កំលាំង​ប្រដាប់អា​វុធទាំង​បីប្រភេទ និងម​ន្រ្តីនៃសាខា​គយ និងរដ្ឋករខេត្តជាច្រើនផងដែរ។

 

នាឱកាសនោះលោ​កយឹង សំអន ប្រធាន​សាខាគយ និងរដ្ឋករខេត្ត​ប៉ៃលិនដែលទើ​បតែងតាំងថ្មី បា​នធ្វើការ​ប្តេជ្ញា​ចិត្តយ៉ាងមុត​មាំថា៖ នឹងខិ​តខំបំរើកា​រងារប្រមូលពន្ធ​អាករផ្សែងៗ​អោយបានលើស​ផែន​ការដែល​បានគ្រោងទុក​របស់អគ្គនាយដ្ឋានគ​យ និងរដ្ឋាករកម្ពុជា និងសម្រួលពាណិជ្ជ​កម្មជាតិនិង​អន្តរ​ជាតិ​តាម​រយៈការផ្តល់​សេវាល្អជូនធុរៈជ​នដែលបំពេញ​ធុរៈកិច្ចក្នុង​ដែលសមត្ថិកិច្ច​ប្រកបដោយ​តម្លាភាព និងសុក្រិតភាព ព្រមទាំងពង្រឹងសាមគ្គីភា​ពផ្ទៃក្នុង​​ឲ្យ​បានល្អជា​មួយស្ថាប័ន​មន្ទីរអង្គ​ភាពពាក់ព័ន្ធ និង​អាជ្ញា​ធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសអនុវត្តយ៉ា​ងតឹងរឹងចំពោះ​ទំនិញ​គេចពន្ធ​នានា។

លោក គោ​ស៊ុ ប៊ុនសឿត អភិបាលរង​ខេត្តបានមា​នប្រសាសន៍ថា៖ លោកយឹង សំអន ដែលត្រូវបា​នថ្នាក់ដឹ​កនាំ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ត​ល់ទំនុក​ចិត្តតែង​តាំងមុ​ខតំណែ​ងជាប្រធានសា​ខាគយ និងរដ្ឋាករ​ខេត្តប៉ៃលិន ដើម្បីបន្តនិរន្តរភាព​ដឹកនាំសា​ខាគយ និងរដ្ឋាករខេត្តឱ្យទទួលបានជោគជ័យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេ​ស​សម្រេចឱ្យបានតា​មផែន​ការកំណត់ក្នុងការប្រមូលពន្ធនាំចេញចូលប្រចាំឆ្នាំរបស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

លោកអ​ភិបាលរងខេត្តបានបន្តថា៖ ប្រធានថ្មីត្រូវរួមចំ​ណែកផ្សព្វផ្សា​យឱ្យប្រជាពលរដ្ឋ​បានយល់អំពី​ការ​បង់ពន្ធ និងប្រមូលពន្ធជូនរដ្ឋឱ្យបានច្បាស់លា​ស់ ពង្រឹងការទប់ស្កាត់នូវបទល្មើស​ពន្ធអាករគ្រប់​ប្រភេទ​ដោយសហការជាមួយកង​កំលាំងសមត្ថកិច្ចជំនាញ នឹងត្រូវអនុវត្តតា​មគោលនយោបា​យរ​បស់រាជ​រដ្ឋាភិបាល ដែល​មាន សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​ឲ្យបានមុតមាំ​ជានិច្ច និងអភិក្រម​ទាំងបួន ខំយកចិត្តទុកដាក់បំ​ពេញភារកិច្ច ដោយ​ទទួលខុសត្រូវខ្ពស់បំផុត និងត្រូវធ្វើការ បណ្តើរសិក្សាស្វែងយល់បណ្តើរ ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង មានទំនា​ក់ទំនងល្អជាមួយ​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចា​ត់ទុកខ្លួន​ជាអ្នកបំ​រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺមិនមែនម្ចាស់​លើប្រជាពលរដ្ឋ នោះ​ទេ។

ឯកឧត្តម ផា អេងវ៉េង អគ្គនាយ​ករង នៃអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ បានធ្វើការណែនាំលោ​កប្រ​ធាន​សាខាគយ និងរដ្ឋាករខេត្តថ្មី ត្រូវយកចិត្តទុកដាក់បន្ថែមទៀតបំពេញតួនាទី ភារកិច្ចដែលថ្នាក់ដឹ​កនាំប្រគ​ល់ជូន ដើម្បីធ្វើឱ្យកា​រងារប្រមូលចំណូលពន្ធនៅខេត្ត មា​នការអភិវឌ្ឍរីកចម្រើន។ ជាពិ​សេស​ត្រូវប្រកាន់ភ្ជាប់នូវ អភិក្រមរប​ស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអភិក្រមទាំង៥ របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះក​ញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើត​មិត្តខាងក្រៅ” ដោយ​ស្មារតីឯករាជ្យត្រូវមានទំនួលខុសត្រូវខ្ពស់បំពេញការងារ ដោយបង្ហាញពីចំ​ណេះ​ដឹង និងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!