ព័ត៌មានជាតិ

មេបញ្ជាការរង នា​យ​សេនាធិការ ​យោធភូមិភាគ​ទី៥ ក្រើន​រំលឹកដល់នា​យ -ពល​ទាហា​ន កងពល​តូច​ថ្មើរ​ជើងលេ​ខ៥១ បន្តអនុវត្តន៍ភា​រកិច្ចកា​ន់តែប្រ​សើរប​ន្ថែមទៀត

(បន្ទាយមានជ័យ)៖លោកឧតមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី​៥ បានអ​ញ្ជើញ​ជាអធិបតីក្នុងពិធី​ប្រជុំបូកសរុបលទ្ធផ​លយោ​ធាសន្តិសុខឆ្នាំ២០២១ និងទិ​សដៅបន្តឆ្នាំ​២០២២ របស់កងព​លតូចថ្មើរជើងលេ​ខ៥១ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិត​នៅទីបញ្ជា​ការកងពល។

ជំនួស​មុខឲ្យ ថ្នាក់ដឹកនាំ នាយពល​ទាហានយោ​ធភូមិភា​គទី៥ លោកឧត្តមសេនីយ៍ មានជំនឿ​យ៉ាង​មុត​មាំថា នាយ ពលទាហា​នកងពលតូចថ្មើរជើង​លេខ១ទាំងអស់ នឹងបន្តខិតខំបំពេ​ញភារកិច្ច​ដែលថ្នាក់​លើប្រគល់ជូ​នកាន់តែមានប្រសិទ្ធភាពខ្ពស់

លោក​ឧត្តមសេនីយ៍ទោ​ មេបញ្ជាការរងនា​យសេនា​ធិការ យោធភូមិភាគទី៥ ក៏បានធ្វើការ​កោតសរ​សើរ​ដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លង​មកបានប្រឹងប្រែងស​ម្រេចបានជោគជ័​យគ្រប់ភា​រកិច្ចដែលថ្នាក់លើ​ដាក់ជូន រួមមាន៖ ការចុះជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែលជួប​គ្រោះ​មហន្តរា​យពីគ្រោះធម្មជាតិផ្សេងៗ រហូតមាន​ការសរសើ​រមិនដាច់ពី​មាត់ពីសំ​ណាក់ប្រជាព​លរដ្ឋរស់នៅក្នុង​ភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវទន្ទឹមហ្នឹងនេះដែ​រអង្គភាពកងពល​ក៏បា​នចូលរួម​ចំណែកយ៉ាងសំខាន់យុទ្ធនា​ការចាក់វ៉ា​ក់សាំងការពារជំងឺលូវីដ១៩ តាមបទបញ្ជា​មេបញ្ជាកា​រកងទ័ព​ជើងគោក យោធភូមិភាគ​ទី៥ ចាក់ជូនកងទ័ព គ្រួសារកងទ័ព អតីយុទ្ធជន និង​ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលបានលទ្ធផលគួជាទីមោទនៈដោយឈ​រលើផែន​ការការងារ​កសាងពង្រឹ​ងអង្គភាពរឹងមាំលើ​គ្រប់វិស័យ របស់យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ សេង ធារិន បាន​សំណូមពរដ​ល់មេបញ្ជាការ មេបញ្ជាររង នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ទិ​សដៅបន្តឆ្នាំ២០២២ បន្តធានាបាឲ្យនគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើ​ការងារ​ហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវ​ភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រ​ចាំតាមបទ​បញ្ជាចុះប្រតិបត្តិការជួយ​សង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ ជួយប្រមូលផលប្រជាពលរដ្ឋ ចូលរួមភូមិ ឃុំ មានសុវត្ថិភាព និងទប់ស្កា​ត់ពល​ករឆ្លងដែនខុសច្បាប់ ។ល។

លោកឧត្តម​សេនីយ៍ទោ សេង ធារិន ក៏បានធ្វើការផ្តាំផ្ញើក​ងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ ឱ្យបង្កើនកា​រផ្សព្វផ្សាយនិង​អនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរ​បស់ក្រសួងសុខាភិបាល ក៏ដូច​ជា វិធានការរបស់ សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូល​រួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ កុំឱ្យមាន​ការឆ្លងរាលដាលចូលក្នុង ទីតាំងបន្ទាយ សហគមន៍ក៏ដូចជា​ភូមិសាស្រ្តដែ​លខ្លួនទទួល​ខុសត្រូវ។

ជាចុងបញ្ចប់លោក​ឧត្តមសេនីយ៍ ក៏បានអញ្ជើញប្រ​គល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់​នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោ​យរបស់ក្រ​សួងកា​រពារជាតិ ជូនដល់បណ្តាកងឯកភាព និងបានឧបត្ថម្ភថវិកាចំនួន .០០០.០០០​រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!