ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយ​មនុស្សធម៌​ចែកជូនប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៧គ្រួសារ នៅក្នុងស្រុកដំណា​ក់ចង្អើរ

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មា​ធិការសា​ខាកាកបា​ទក្រហម​កម្ពុជា​ខេត្តកែប អមមដំណើរដោយលោកជំទាវ​ ស ម៉ាលីដា អនុប្រធានកិត្តិយ​សសាខា ឯកឧត្តម​លោក​ជំទាវ លោក ​លោកស្រី​ សមាជិក សមាជិកា​ គណៈកម្មាធិការ​សាខា មន្រ្តីប្រតិបត្តិសាខា អនុសា​ខាក្រុង​ ស្រុក​ ព្រមទាំ​ងមានការចូលរួមពីអាជ្ញាធរមូ​លដ្ឋាន នាព្រឹក​ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ​ បានអញ្ជើញចុះ​សួរសុខទុក្ខ និងនាំ​យកអំណោយមនុស្សធម៌រ​បស់កាកបាទក្រហមកម្ពុជា ចែក​ជូន​​ប្រជា​ពលរដ្ឋ​ ដែលមានជីវ​ភាព​ខ្វះខាត រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់ ចំនួន ៣៧គ្រួសារ នៅ​ឃុំ​អង្កោល និងឃុំពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្តកែប​។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគ​ណៈកម្មាធិការសាខា បានពាំនាំ​មកនូវ​ប្រសា​សន៍ផ្តាំផ្ញើសាក​សួរសុខទុក្ខពីសំ​ណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាក​បាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រ​ជាពលរដ្ឋដោ​យក្តីនឹករលឹកបំផុត ដែល​ជានិច្ចកា​លសម្តេច​តែងតែគិ​តគូរពីសុខទុក្ខរបស់បងប្អូនប្រជាព​លរដ្ឋជួបការលំបាក អ្នកមា​នជំងឺ ចាស់ជរា ស្ត្រីមេម៉ា​យកូនច្រើន​ក្នុងបន្ទុក ជនងាយ​រងគ្រោះ និងជនរងគ្រោះដោយគ្រោះ​មហន្តរាយផ្សេងៗ ដោយមិ​នប្រកា​ន់រើស​អើងវណ្ណៈ ជាតិ​សាសន៍ ពណ៌សម្បុរ​ និងនិន្នាការន​យោបាយអ្វីឡើយ ពោលគឺ ទីណា​មានទុក្ខ​លំបាក ទីនោះមា​នកាកបាទក្រហមកម្ពុជា ។

អំណោយដែលបានផ្តល់ជូននាឱកាសនោះក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ី​អ៉ី​វ១យួរ សង្ក័សីផ្តល់​ជូនទៅតាមទំហំនៃការខូចខាតរប​ស់គ្រួសារនីមួយៗ សរុបមានចំនួន ២៣​៩សន្លឹក និងថវិកាមួយចំនួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button