ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ ហ្វឹក​ហាត់​ពង្រឹង​ជំនាញបើក​បរទូកម៉ា​ស៊ីន និងវិធីជួយ​សង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនគរបាលខេត្តបន្ទាយមានជ័យ នៅ​រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំ​កម្លាំងនគរបាល ចំនួន៨៨នាក់ ទូកម៉ា​ស៊ីន០៩​គ្រឿង ដើម្បីហ្វឹកហា​ត់ពង្រឹង ជំនាញបើកបរទូកម៉ាស៊ីន និងវិធីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលរង​គ្រោះ​ដោយទឹកជំនន់និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

គោលបំណងនៃ​ការហ្វឹកហាត់នេះគឺ ដើម្បីពង្រឹងសមត្ថភាពជំនាញលើការបើកបរទូកម៉ាស៊ីន ដើម្បី​ត្រៀមអន្តរាគមន៍ ដោះស្រាយ​រាល់យថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ (ទឹកជំនន់)និង​គ្រោះថ្នាក់ផ្សេងៗ។

ក្នុងឱកាសនោះលោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរ និងវាយត​ម្លៃខ្ពស់ ចំពោះលោក លោកស្រី ស្នងការរង នាយ នាយរង និងពលនគរបាលទាំងអស់ ដែលបាន​បំពេញនូវតួនា​ទីភារកិច្ច​តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុ​សត្រូវ​ខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!