ព័ត៌មានជាតិ

បន្លែចម្រុះ សាច់ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ):ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព ក្រោមការយកចិត្តទុក្ខដាក់របស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានបន្តជំរុញដល់បណ្តាអង្គភាពចំណុះ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត លើសតម្រូវការបានដាក់លក់នៅលេីផ្សារសហគមន៍ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះកងពលតីចថ្មេីរជេីងលេខ៥១ បានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់កងពល  បន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ ធានាបាននូវសុខសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ផលិតផលមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និងកិច្ចការងារមនុស្សធម៌ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button