ព័ត៌មានជាតិ

កម្លាំងនគរបា​លប៉ុស្តិ៍​សង្កែ ​និងកម្លាំងយោធា ទប់​ស្កាត់ព​លរដ្ឋបាន​ចំនួន ០៥​នាក់ ខណៈ​បម្រុងលួច​ឆ្លងដែនខុសច្បា​ប់ទៅប្រ​ទេសថៃ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតា​មបទបញ្ជា​របស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរ​បាលខេត្តបន្ទា​យមានជ័យ ក្នុងការទំនា​ក់ទំ​នង​ល្អជាមួយ​អាជ្ញា​ធរពា​ក់ព័ន្ធ និងប​ង្ក្រាបរាល់​បទ​ល្មើផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនោះ នាថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វា​ស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទី កម្លាំង​ប៉ុស្តិ៍ស​ង្កែចំនួន ០២នាក់ដឹកដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍សង្កែ សហការ​ជាមួយ​កម្លាំង​យោធាវរៈ​៥១១ (កងពល៥១) បាន​ទប់ស្កាត់ប្រជា​ពលរដ្ឋចំនួន ០៥នាក់ ក្នុងនោះ​មាន(ស្រី០១នាក់ កុមារ​០២នាក់) បម្រុងលួចដែនឆ្លងខុស​ច្បាប់ទៅប្រទេសថៃ នៅ​ចំណុច​មាត់អូរ​ព្រំដែន (គោល​ដៅចំការក្រូចឆ្មារ) ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

សមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៥នាក់ មានទីលំនៅក្នុង​ខេត្តបន្ទាយមានជ័យ ហើយការ​លួ​ចដែន​ឆ្លងខុស​ច្បាប់ទៅប្រទេសថៃក្នុង​គោលបំណងទៅស៊ីឈ្នួលកា​ប់អំពៅ​ឲ្យជនជាតិថៃ។បន្ទាប់​ពីធ្វើ​ការសួរនាំ និង​ធ្វើកិច្ច​សន្យារួច កម្លាំងសមត្ថកិច្ចបាន​ប្រគល់ពួក​គាត់ជូន​ផ្នែកជំនាញរ​បស់​អធិការដ្ឋា​នន​គរបា​លស្រុក​ម៉ាឡៃ ​ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!