ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យការងារបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី

បន្ទាយមានជ័យ: ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារបើកយុទ្ធនាការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានខ២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេកនិងឯកឧត្តម លោកជំទាវ លោក លោកស្រី មេបក្ស ទាំង០៩ស្រុក-ក្រុង ផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ និងផែនការ និង ស្តាប់ការចូលរួមមតិពីគណបក្សស្រុកក្រុងទាំង៩ រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរាជរដ្ឋាភិបាល អរគុណ ដឹងគុណ កោតសសើរដល់សមាជិកនិងក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់នៃខេត្តបន្ទាយមានជ័យទាំងអស់ដែលបានបន្តខិតខំរួមសាមគ្គី ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈប្រកបដោយភាពជឿជាក់គាំទ្រតាមគោលមាគ៌ាគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តបានជោគជ័យនិងត្រឹមត្រូវនូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសំណូមពរប្រកបជំនឿជឿជាក់លើសមាជិក សមាជិកា នៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តបន្ទាយមានជ័យទាំងអស់សូមបន្តសាងអំពើល្អបន្ថែមទៀត និងអនុវត្តនូវស្មារតីនៃកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button