ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋមួយខ្នងរងការឆាប់ឆេះអស់ទាំងស្រុង និងមួយខ្នងទៀតឆេះមួយជំហៀង ដោយសារសែនធូបទុកចោល នៅស្រុកកោះធំ

ខេត្តកណ្តាល:នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ មានករណីអគ្គីភ័យមួយបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនពីរខ្នងដោយមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម រងការខូចខាតអស់ទាំងស្រុង និងមួយខ្នងទៀតធ្វើអំពីឈើរងការខូចខាតមួយចំហៀង នៅភូមិចុងព្រែក ឃុំចុងព្រែក ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យដែលឆាបឆេះនេះគឺផ្ដើមចេញពីផ្ទះធ្វើអំពីឈើលើ ថ្មខាងក្រោម ដោយអុជធូបសែន ជើងធូបកូនដែលបានស្លាប់ បានប្រមាណជិតមួយខែ ចោល រួចបន្តទៅរាលដាឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរបន្ថែមទៀត បណ្ដាលឲ្យខូចខាតអស់មួយចំហៀង ដោយការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលវេលា ។ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ៕ដោយ : លោក ឃួន ខេន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button